លោក Xi Jinping ផ្ញើសារលិខិតអបអរសាទរជូនចំពោះប្រធានាធិបតីថ្មីរបស់ក្រិក

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ១៣ ខែមីនា លោក Xi Jinping ប្រធានរដ្ឋចិនបាន ផ្ញើសារលិខិត ជូន ចំពោះ លោក Constantine An. Tassoulas ដើម្បីអបអរ សាទរចំពោះការ ឡើងកាន់ តំណែង ជា ប្រធានាធិបតីរបស់សាធារណរដ្ឋក្រិក។

គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping បានលើកឡើងថា ចិននិងក្រិកសុទ្ធតែមាន ប្រវត្តិសាស្ត្រ ដ៍ យូរលង់ និងវប្បធម៌ដ៏ត្រចះត្រចង់ ទំនាក់ទំនង មិត្តភាពរវាងប្រទេសទាំងពី មាន ប្រវត្តិសាស្ត្រយូរអង្វែង និង មានភាពរឹងមាំ ជាប់រហូតមក គឺជា ដៃគូយុទ្ធសាស្ត្រ គ្រប់ ជ្រុង ជ្រោយ ដែលយល់ដឹងពីគ្នា សិ្នទ្ធស្នាលជាមួយ គ្នា និងផ្តល់ផលប្រយោជន៍ ឈ្នះ – ឈ្នះ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ភាគីទាំងពីរបាន ជំរុញជាបន្តបន្ទាប់នូវ គម្រោង កំពង់ផែ Piraeus ជំរុញការ រួមគ្នាកសាង ” ខ្សែក្រវាត់និងផ្លូវ “ឱ្យ អភិវឌ្ឍប្រកបដោយ គុណភាពខ្ពស់ សហការគ្នាកសាងមជ្ឈមណ្ឌលរៀនសូត្រពីគ្នានូវ អរិយធម៌ចិន និង ក្រិក និង បណ្ឌិតសភាអរិយធម៌ចិនបូរាណក្រុង អាថែន ដែល បានបង្ហាញពី ភាព វិសេសវិសាលនៃភាព សុខដុមរមនា និង ទំនួលខុសត្រូវក្នុងយុគសម័យរបស់ ប្រទេស ដែល មាន អរិយធម៌ចំណាស់ទាំងពីរ។
គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping បានគូសបញ្ជាក់ទៀតថា ខ្ញុំយកចិត្តទុកដាក់ខ្ពស់ដល់ ការ អភិវឌ្ឍទំនាក់ទំនងរវាងចិននិងក្រិក ហើយរីករាយក្នុងការ ធ្វើការជាមួយ លោក ប្រធានាធិបតីដើម្បីធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងការ បន្តវេនមិត្តភាពប្រពៃណី បង្កើន កិច្ចសហ ប្រតិ បត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នា និង ការផ្លាស់ប្តូរ ខាង អរិយធម៌ ធ្វើឱ្យ ទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ រវាង ចិន និង ក្រិក មាន ខ្លឹមសារកាន់តែសម្បូរបែប ក៏ដូចជាជំរុញ ទំនាក់ទំនង រវាង ចិន និង អឺរ៉ុបឱ្យ វិវឌ្ឍដោយរឹងមាំ ដើម្បីរួមចំណែកជា ពុទ្ធិនិងកម្លាំ ងដល់សន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពសកល៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print