សម្តេចក្រឡាហោម អញ្ជើញជាអធិបតីកិច្ចប្រជុំផ្សព្វ ផ្សាយលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅក្រុងព្រៃវែង

ចែករំលែក៖

ខេត្តព្រៃវែង÷ នាព្រឹកថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២៥ នេះ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅក្រុងក្រុងព្រៃវែង ខេត្តព្រៃវែង។

ជាកិច្ចចាប់ផ្តើមលោកស្បោង សារ៉ាត សមាជិកគណៈ កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែង មានមតិស្វាគមន៍ និងអានសេចក្តីជូនដំណឹង ស្តីពីលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ជូនអង្គពិធី។

បន្ទាប់មកអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញផ្សព្វផ្សាយសេចក្តីដកស្រង់នូវលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា។

អញ្ជើញមានប្រសាសន៍នាឱកាសដ៏ថ្លៃថ្លានោះ សម្តេចក្រឡាហោម ស ខេង មានក្តីសោមនស្សរីករាយ ដោយបានមកចូលរួមជាមួយ លោកស្រី អស់លោក ជាថ្នាក់ ដឹកនាំ ក្រុមការងារ និងគណបក្សខេត្ត ក្រុង ស្រុក និង មន្ត្រី សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ជាមន្ត្រីរាជការនៅតាមសា្ថប័ន អង្គភាពនានា នៃខេត្តព្រៃវែង ក្នុងពិធីផ្សព្វផ្សាយលទ្ធផលសន្និបាត គណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សនាឱកាសនេះ។

សម្តេចមានប្រសាសន៍បន្តថា ផ្អែកតាមលក្ខន្តិកៈគណបក្ស គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា តែងតែបានប្រារព្ធរៀបចំសន្និបាតយ៉ាងទៀងទាត់ ដើម្បីធ្វើការពិនិត្យ វាយតម្លៃអំពី ការវិវត្តប្រែប្រួលនៃសភាពការណ៍អន្តរជាតិ ការវាយតម្លៃសភាពការណ៍ជាតិ និងការបូកសរុបវាយតម្លៃអំពីលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំកន្លងមក បញ្ហាប្រឈមដែលសេស សល់ និងការសម្រេចដាក់ចេញនូវទិសដៅការងារសម្រាប់អនុវត្តបន្តនាឆ្នាំបន្ទាប់។ គណៈកម្មាធិការកណ្តាលគណបក្សអាណត្តិទី៥ បានរៀបចំសន្និបាតចំនួន ៤៥លើក រួចមកហើយ រួមទាំងសន្និបាតគណៈកម្មាធិការកណ្ដាលដែលបានប្រព្រឹត្ត ទៅកាលពីថ្ងៃទី២៥ និងទី២៦ ខែមករា ឆ្នាំ២០២៥ កន្លងទៅនេះផង។

សម្តេច មានប្រសាសន៍បន្ថែមថា សន្និបាតគណៈកម្មា ធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ គឺជាដំណើរការធ្វើការសម្រេច ចិត្តដ៏មានសារៈ សំខាន់ ដោយឈរលើគោលការណ៍ប្រជាធិបតេយ្យផ្ទៃក្នុង ស្របតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ដើម្បីអនុម័តសម្រេចដាក់ចេញនូវគោល ការណ៍ និងវិធានការនានាសម្រាប់ដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍប្រទេសជាតិ។

...

ផ្អែកតាមសេចក្តីសម្រេចរបស់គណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ ដែលបានផ្សព្វផ្សាយជូនក្នុងឱកាសនេះ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង មានសង្ឃឹមយ៉ាងមុតមាំលើការប្ដេជ្ញាចិត្ត និងការចូលរួមរបស់ លោកសី អស់ លោក ក្នុងការអនុវត្តឱ្យសម្រេចបានលទ្ធផលល្អប្រសើរ សំដៅចូលរួមពង្រឹង ពង្រីក ប្រៀបឈ្នះរបស់គណបក្សយើងក្នុងការបោះឆ្នោត ទាំងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជាតិ លើកទី៨ ឆ្នាំ២០២៨ ខាងមុខ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print