នេះជាទីតាំងស្អាតៗគ្រប់ជ្រុងនៅក្នុងទីក្រុងនរា សម្រាប់គយគន់ថ្ងៃលិច!

ចែករំលែក៖

ភ្នំពេញ ៖ អង្គភាពមន្ទីរទេសចរណ៍ រាជធានីភ្នំពេញ Credits to: Norea City បានផ្សាយលើផេកផ្លូវការថា ៖ នៅក្នុងទីក្រុងភ្នំពេញយើង មានកន្លែងកម្សាន្តជាច្រើន ដែលកំពុងបំពេញតួនាទីយ៉ាងមមាញឹកនៅក្នុងការជួយបន្ធូរអារម្មណ៏ស្រ្តេស អារម្មណ៏តានតឹង ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ដោយឡែក ទីក្រុងនរា គឺជាទីតាំងមួយដែលកំពុងមានសក្តានុពលទេសចរណ៏ខ្លាំង ដែលស្ថិតនៅជាប់ទន្លេមេគង្គ អមដោយទឹកទន្លេខៀវស្រងាត់ ខ្យល់អាកាសបរិសុទ្ធ សម្រាប់មកលេងកម្សាន្ត ហាត់ប្រាណ នឹងជាស្ថានលំហែកាយដ៏មនោរម្យមួយដែលអាចឱ្យអ្នកទេសចរណ៏ថ្មើរជើង ជិះកង់ឬជិះឆ្លងកាត់បានទស្សនាថ្ងៃលិច អមដោយពន្លឺពណ៌មាសត្រចះត្រចង់ ចាំងចូលក្នុងទន្លេ ជាហេតុធ្វើអោយអ្នកគយគន់ទេសភាពនេះមិននៅយណាយ។

បើនិយាយទៅដល់ជីវិតពេលរាត្រី ឬ Night Life វិញ គឺថា ទីក្រុងនរា ជាតំបន់កំពុងពេញនិយម ដោយសារមានកន្លែងកម្សាន្តជាច្រើន គ្រប់ប្រភេទទាំងបែបអាស៊ី នឹងបែបអឺរ៉ុប ពិតជាបានដក់ជាប់នៅក្នុងបេះដូងរបស់មនុស្សមិនតិចនាក់នោះទេ។ ចង់ទទួលបទពិសោធន៏បែបនេះមែនទេ? កុំភ្លេចមកលេងទាំងអស់គ្នាណា! ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print