យុទ្ធសាស្រ្តផ្ការីក ដើម្បីបះបោរផ្ដួលរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ផ្ដាំថា ៖  «កុំសង្ឃឹម»

ចែករំលែក៖

ភ្នំពេញ ៖ ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានផ្តាំទៅមេជ្រុលនិយម សម រង្ស៊ី និងបក្ខពួក កុំឱ្យសង្ឃឹមឱ្យសោះចំពោះយុទ្ធសាស្ត្រផ្ការីករបស់ខ្លួន គឺទៅមិនរួចឡើយ។
ខណៈក្រុមប្រឆាំង ដឹកនាំដោយបុគ្គល សម រង្ស៊ី ខំប្រកូកប្រកាសឱ្យប្រជាពលរដ្ឋចូលរួមក្នុងយុទ្ធសាស្រ្តផ្ការីក ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំថា ៖ «កុំសង្ឃឹម»។

សម្តេចតេជោ បានគូសបញ្ជាក់ដូច្នេះថា៖ «កុំសង្ឃឹមលើផ្ការីក អ្នកឯងកុំសង្ឃឹម ថ្ងៃណាក៏ផ្ដួលថ្ងៃណាក៏ផ្ដួល ខ្ញុំឆ្ងល់ថា អ្នកឯងចេះតែទៅអាមេរិកទៅរួច អ្នកឯងតិទៀន ដូណាល់ ត្រាំ ជាចំហរ ឥឡូវអ្នកឯងកំពុងតែទៅពឹងប្រទេសអាមេរិក ដើម្បីឱ្យកៀបសង្កត់លើកម្ពុជា»

សម្តេចតេជោ បានបន្តក្នុងន័យដើមថា៖ «កម្ពុជាកំពុងធ្វើជាអ្នកសម្រាប់សម្រួលរវាងអាស៊ាននិងអាមេរិក អ្នកត្រូវយល់អំពីបញ្ហានេះ តើអ្នកល្ងង់ពិត ឬក៏ធ្វើជាល្ងង់ ប៉ុន្តែរឿងបែបនេះពិតច្បាស់ជាល្ងង់ហើយ អីចឹងបើកម្ពុជា និងអាមេរិកមើលមុខគ្នាមិនត្រង់ តើអ្នកណាជាអ្នកសម្របសម្រួលអាស៊ាន និងអាមេរិក បើដាក់ស្អីមកកម្ពុជាមិនព្រមៗ តើអ្នកឯងធ្វើយ៉ាងម៉េច កម្ពុជាក៏មានសិទ្ធិដែរតើ ម្ខាងគឺជាសមាជិកអាស៊ាន ម្ខាងទៀតជាអ្នកសម្របសម្រួល ដូច្នេះក្នុងអាណត្តិរបស់ ដូណាល់ ត្រាំ គឺជាអាណត្តិដែលត្រូវមានការសម្របសម្រួលបន្តពី ចូ បៃឌិន ហើយយើងក៏មិនយកអាមេរិកធ្វើជាសត្រូវដែរ»។
សម្តេចតេជោ ហ៊ុន សែន លើកឡើងក្នុងឱកាសអញ្ជើញក្នុងពិធីជប់លៀងអាហារសាមគ្គីរបស់សមាគមឧកញ៉ាកម្ពុជា នាយប់ថ្ងៃទី១៤ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន ក៏បញ្ជាក់អ្នកទាំងនោះកុំឱ្យពឹងលើអាមេរិក ដើម្បីដាក់គំនាបលើកម្ពុជា ព្រោះកម្ពុជា គឺជាអ្នកសម្របសម្រួលរវាងអាស៊ាន និងអាមេរិក ខណៈបុគ្គល សម រង្ស៊ី ក៏ធ្លាប់រិះគន់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ផងនោះ។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានថ្លែងសម្តែងការហួសចិត្តចំពោះទណ្ឌិត សម រង្ស៊ី ដែលឈានជើងទៅអាមេរិក និងស្នើឲ្យអាមេរិកដាក់ទណ្ឌកម្មកម្ពុជា ទាំងខ្លួនធ្លាប់ទិទៀនត្រង់ៗ ទៅលើលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក អំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតនៅអាមេរិក។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំឆ្ងល់ ចេះតែអ្នកឯងទៅអាមេរិកទៅរួច។ អ្នកឯងទិតៀន ដូណាល់ ត្រាំ ជាចំហរ ក្នុងពេលយុទ្ធនាការបោះឆ្នោត។ ឥលូវ អ្នកឯងកំពុងទៅពឹងអាមេរិក ដើម្បីនឹង (ស្នើឲ្យ) ដាក់កៀបសង្កត់នៅកម្ពុជា។ កម្ពុជា កំពុងធ្វើជាអ្នកសម្របសម្រួល រវាងអាស៊ាន និងអាមេរិក។ អ្នកត្រូវយល់! តើអ្នកល្ងង់ ឬធ្វើល្ងង់? ប៉ុន្តែ ធ្វើបែបនេះ ពិតជាល្ងង់ហើយ»។
សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅក្រុមប្រឆាំងថា ឆ្នាំ២០២៥នេះ កម្ពុជា គឺជាអ្នកសម្របសម្រួលរវាងអាមេរិក និងអាស៊ាន ហើយការដែលស្នើឲ្យអាមេរិកដាក់ទណ្ឌកម្មលើកម្ពុជា ពីក្រុមប្រឆាំង គឺជារឿងល្ងង់ខ្លៅ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print