ក្រសួង មហាផ្ទៃ ជំរាបមក អភិបាល ខេត្ត កណ្តាល អោយ មាន ចំណាត់ការ ផ្លូវ ច្បាប់ ចំពោះ លោក ជៀម ខូយ ចៅសង្កាត់ តាខ្មៅ និង កូនៗ ពាក់ព័ន្ធ បទ រំលោភ អំណាច និង ប្រព្រឹត្ត អំពើពុករលួយ

ចែករំលែក៖

ខេត្តកណ្តាល ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជម្រាបមក អភិបាល នៃគណៈអភិបាលខេត្តកណ្តាល  ស្តីពីលទ្ធផល នៃការធ្វើអធិការកិច្ច ពាក់ព័ន្ធនឹងពាក្យបណ្ដឹង ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ របស់លោកវរសេនីយ៍ត្រី ហោ សំអុល អតីតនាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ និងយោង តាមពាក្យបណ្ដឹង ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ របស់លោកវរសេនីយ៍ត្រី ហោ សំអុល អតីត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ មានទីលំនៅផ្ទះលេខ៦៥៩ ផ្លូវលេខ២ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល

ជាមួយនឹងចំណារដ៏ខ្ពង់ខ្ពស់របស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥។

សូមជម្រាបលោកអភិបាល ជ្រាបថា ក្រសួងមហាផ្ទៃ បានទទួល ពាក្យបណ្ដឹងដូចមានក្នុងយោងខាងលើ សុំប្តឹងពីឈ្មោះរួមមាន ១.លោក ជៀម សំរិតធី មន្ត្រីនគរបាល គ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ២.លោក ជៀម ខូយ ចៅសង្កាត់តាខ្មៅ ៣.លោក សុខ សុផា ស្មៀនសង្កាត់តាខ្មៅ និង៤.លោកស្រី ជៀម សំរិតសោភា ជាអ្នក សរសេរលើសំបុត្រកំណើត(កាន់ឯកសាររត់ការ) ពីបទរំលោភអំណាច និងប្រព្រឹត្តអំពើពុករលួយ”។ ក្រោយ ពីបានចាត់មន្ត្រីធ្វើអធិការកិច្ច និងពិនិត្យឯកសារពាក់ព័ន្ធរួចមក ក្រសួងមហាផ្ទៃ ប្រគល់ភារកិច្ចជូន រដ្ឋបាល ខេត្តកណ្តាល ធ្វើលិខិតណែនាំទៅរដ្ឋបាលសង្កាត់តាខ្មៅ ឱ្យបញ្ចប់មុខងារលោកស្រី ជៀម សំរិតសោភា ជាជំនួយការរដ្ឋបាលសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

អាស្រ័យហេតុនេះ សូម លោក អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អនុវត្តតាមការ ណែនាំខាងលើនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print