ផ្ទុះកំប៉ុងសាប្រៃ​ បង្ករជាអគ្គិភ័យឆាបឆេះឃ្លាំងស្តុកទំនិញអស់០៣បន្ទប់

ចែករំលែក៖

​   ភ្នំពេញ៖ ឃ្លាំងស្តុកទំនិញមួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ភ្លាមៗក្រុមសន្តិសុខបានព្យាយាមយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ តែមិនអាចគ្រប់គ្រងបាន ក៏ទាក់ទងសមត្ថកិច្ចពន្លត់អគ្គីភ័យជួយអន្ដរាគមន៍ ។ហេតុការណ៍នេះបង្កមានការភ្ញាក់ផ្អើលនៅវេលម៉ោង២ នឹង៤០នាទីល្ងាច ថ្ងៃទី១៥ខែមីនាឆ្នាំ២០២៥ ស្ថិតតាមបណ្តោយផ្លូវ៣៧១សូឡា ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បើយោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនកើតហេតុគេលឺ សំឡេងផ្ទុះចេញពីខាងក្រោយអាគារខុនដូមួយកន្លែង ហើយមានផ្សែងលាយលំអណ្តាតភ្លើង ភ្លាមៗគាត់បានរត់ទៅយកបំពង់ពន្លត់អគ្គិភ័យ មកបាញ់ពន្លត់ តែមិនអាចគ្រប់គ្រងបានដោយសារមានផ្សែងច្រើន លាយលំនឹងអណ្តាតភ្លើងឆាបឆេះសន្ធោសន្ធៅទៅហើយ ភ្លាមៗគាត់ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចជំនាញអគ្គិភ័យ ដើម្បីមកជួយអន្តរាគមន៍ទើបរលត់ទៅវិញ។ 

ប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២៧គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១៥គ្រឿង ប្រើប្រាស់ទឹក អស់០៧ឡាន ស្មើរនឹង២៨ម៉ែត្រគូប, រថយន្តជំនួយមកពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់០៣ឡាន ស្មេីរនឹង១២ម៉ែត្រ គូប, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើរនឹង០៦ម៉ែត្រគូប, រថយន្តទីក្រុងកោះពេជ្រ ចំ នួន០៣គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន០៣ឡាន ស្មេីរនឹង១២ម៉ែត្រគូប, រថយន្តទីក្រុងនរា ចំ នួន០២គ្រឿង ប្រេីប្រាស់ទឹកអស់០១ឡាន ស្មេីរនឹង០៦ម៉ែត្រ គូប, រថយន្តទីក្រុងអូឡាំព្យា ចំនួន០១គ្រឿង ប្រេីប្រាស់ទឹកអស់០១ឡាន ស្មេីរនឹង០៦ម៉ែត្រគូប និងរថយន្តបុរី ប៉េង ហ៊ួត ចំនួន០២គ្រឿង ប្រេីប្រាស់ទឹកអស់០១ឡាន ស្មេីរនឹង០៦ម៉ែត្រគូប។ 

ដោយឡែកចំពោះប្រភេទឃ្លាំងខាងលើនេះ គឺជាប្រភេទ ដែកប្រក់ស័ង្កសី ទំហំ (៣ម៉ែត្រ x ២០ម៉ែត្រ) ឆេះរោងដែកប្រក់ស័ង្កសី ចំ នួន០៣បន្ទប់ ទំហំ (៣ម៉ែត្រ x ២០ម៉ែត្រ) អស់ទាំងស្រុង និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងលេីឡេីយ។ ចំពោះ ករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបានគ្រប់គ្រងបានទាំងស្រុងនៅម៉ោង ៣និង០០នាទីរសៀលនាថ្ងៃខែឆ្នាំដដែល។

ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា គឺបណ្តាលមកពីការផ្ទុះកំប៉ុងសាប្រៃបង្ករជាអគ្គិភ័យ។ នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ គឺមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print