អន្តរជាតិ ៖ នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី១៥ខែមីនាឆ្នាំ២០២៥ លោក ដូណាល ត្រាំ ប្រធានាធិបតីអាមេរិកបានប្រកាសថា លោកបានបញ្ជាចាត់ប្រតិបត្តិការយោធាដ៏ខ្លាំងក្លាចំពោះកងកម្លាំងប្រដាប់អាវុធHouthiយេម៉ែន។ ចំណែកខាងកងកម្លាំងប្រដាប់អាវុធHouthiយេម៉ែនក៏បានថ្លែងថា រដ្ឋធានីយេម៉ែនបានរងការវាយប្រហារតាមអាកាស៥លើកនាយប់ថ្ងៃទី១៥ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៩នាក់ស្លាប់បាត់បង់ជីវិតនិង៩នាក់ទៀតរងរបួស។
គេហទំព័រ «CCFR China state-controlled media » លោក ត្រាំ បានសរសេរតាមបណ្តាញទំនាក់ទំនងសង្គមនាថ្ងៃដដែលថា កងទ័ពអាមេរិកកំពុងវាយប្រហារចំពោះមេដឹកនាំ មូលដ្ឋានយោធានិងប្រព័ន្ធការពារអាកាសជាដើមរបស់កងកម្លាំងប្រដាប់អាវុធHouthi។លោក ត្រាំ ហៅកងកម្លាំងប្រដាប់អាវុធHouthiថាជា”ភេរវករ”ដែលតែងតែវាយប្រហារដល់នាវា យន្តហោះនិងដ្រូនរបស់អាមេរិកនិងសម្ព័នមិត្តរបស់ខ្លួននៅតំបន់សមុទ្រក្រហមក្នុងរយៈពេលជាងមួយឆ្នាំកន្លងមក ហើយបានថ្លែងថា នឹងវាយប្រហារកងកម្លាំងប្រដាប់អាវុធHouthiដោយកម្លាំងបាយយ៉ាងមុតមាំបំផុត ព្រមជាមួយគ្នានេះ ក៏ព្រមានអ៊ីរ៉ង់ត្រូវបញ្ឈប់ការគាំទ្រចំពោះកងកម្លាំងប្រដាប់អាវុធHouthiភ្លាមៗផងដែរ។
គេហទំព័រ «CCFR China state-controlled media » សូមជម្រាបថា បើយោងតាមប្រព័ន្ធសារព័ត៌មានអាមេរិកចុះផ្សារដំណឹងបានឱ្យដឹងថា កងទ័ពអាមេរិកបានចាត់ប្រតិបត្តិការយោធាទ្រង់ទ្រាយធំចំពោះយេម៉ែនពីខាងអាកាសនិងសមុទ្រនាថ្ងៃដដែលដែលផ្តោតសំខាន់លើប្រព័ន្ធរ៉ាដា ការពារអាកាស មីស៊ីលនិងដ្រូន គោលដៅគឺត្រូវធ្វើឱ្យផ្លូវសមុទ្រក្រហមធ្វើដំណើរជាប្រក្រដី។រដ្ឋមន្ត្រីអាមេរិកបានថ្លែងថា ប្រតិបត្តិការយោធានេះនឹងធ្វើមួយរយៈពេល នេះនឹងជាប្រតិបត្តិការយោធាដ៏សំខាន់បំផុតបន្ទាប់ពីលោកត្រាំកាន់មុខតំណែងជាប្រធានាធិបតីជាលើកទីពីរ ហើយក៏ដើម្បីបង្ហាញសញ្ញាព្រមានចំពោះអ៊ីរ៉ង់ផងដែរ។
សូមបញ្ជាក់ថា ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសៅរ៍សប្តាហ៍នេះ បានបញ្ជាឱ្យបើកការវាយប្រហារយោធាទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូទី ទៅលើតំបន់បន្ទាយក្នុងប្រទេសយេម៉ែន បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៣១នាក់ស្លាប់ និង១០១ នាក់ផ្សេងទៀតរងរបួសដែលភាគច្រើនជាស្ត្រី និងកុមារ ៕
ដោយ ៖ សិលា