សមត្ថកិច្ចជំនាញ​ បន្តផាកពិន័យ​លើយានយន្តល្មើសចំនួន ២៩៩គ្រឿង តាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ​៖​ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥​ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ កម្លាំងសមត្ថកិច្ចជំនាញ​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ រកឃើញយានយន្តល្មើសចំនួន ២៩៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។

ក្នុងប្រតិបត្តិការនោះ​ ពោលគឺ​ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥) បានឲ្យដឹងថាចំនួនគោលដៅសរុប ១៧០គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៦៤គ្រឿង, រថយន្តធំ ៦គ្រឿង, រថយន្តតូច ១៧០គ្រឿង និងម៉ូតូ ១៨៨គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ២៩៩គ្រឿង, រថយន្តធំ ២គ្រឿង, រថយន្តតូច ១៣២គ្រឿង និងម៉ូតូ ១៦៥គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ១៦ ថ្ងៃ ពីថ្ងៃទី១-១៦ ខែមីនា ឆ្នាំ២០២៥ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ៦,៨៣២គ្រឿង, រថយន្តធំ ៩០គ្រឿង, រថយន្តតូច ២,២៣២គ្រឿង, ម៉ូតូ ៤,៥១០គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤,៩៥៤គ្រឿង, រថយន្តធំ ៣០គ្រឿង, រថយន្តតូច ១,៥៦១គ្រឿង និងម៉ូតូ ៣,៣៦៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print