ខេត្តប៉ៃលិន÷ ពិធីចូលរោងការនេះគួរឲ្យអាណិតម្ចាស់ដើមការណាស់ពេលកំពុ
ងតែសូត្រមន្តចូលរោងថ្ងៃដំបូងស្រាប់តែ
មានភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ប៉ើងរោងការខ្ទិចខ្ទីអស់គ្មានសល់ចំណែកម្ចាស់ដើមការនិងព្រះសង្ឃ ,លោកអាចារ្យនិងបងប្អូនដែលចូលរួមក៏រត់ចែកជើងគ្នាតែមិនបណ្តាលឲ្យមានបងប្អូនរងគ្រោះឡើយគ្រាន់តែប៉ើងរប៉ាត់រប៉ាយរោងតុកៅអីម្ហូបអាហារខ្ទីខ្ទីខ្ចាត់ខ្ចាយគ្មានសល់គួរឲ្យអាណិតម្ចាស់ដើមការណាស់ នេះជាគ្រោះធម្មជាតិ។
ប្រភពពីលោក នាក់ ឃន មេភូមិភ្នំកុយបានឲ្យដឹងថា÷ហេតុការណ៍នេះកើតឡើងកាលពីល្ងាចថ្ងៃទី១៦ខែមីនាឆ្នាំ២០២៥នៅចំណុចសំបូរក្នុងភូមិភ្នំកុយ ឃុំ សាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោក មេភូមិបានបន្តថា÷នៅមុនពេលកើតហេតុ ឃើញមេឃងងឹតតិចៗដល់ពេលល្ងាចថ្ងៃទី១៦ខែមីនានេះស្រាប់តែុំានភ្លៀងលាយឡំខ្យល់កន្ត្រាក់យ៉ាងខ្លាំងបណ្តាលឲ្យរោងការប៉ើងដំបូល រោង,
និងផ្ទះប្រជាពលរដ្ឋមួយចំនួន តែលោកអាជ្ញាធរកំពុងតែចុះពិនិត្យ ដើម្បីបូកសរុបតែធ្ងន់ធ្ងរគឺប៉ើងដំបូងរោងការខ្ទិចខ្ទីអស់ដែលម្ចាស់ដើមការមានឈ្មោះម៉ី ទិត អាយុ៥៨ឆ្នាំរស់នៅកន្លែងកើតហេតុគឺថ្ងៃចូលរោងតែម្តងតែគ្រាន់ខាត់បង់សម្ភារ:មិនបណ្តាលអោយមនុស្សរងរបួសឡើយ៕
ដោយ÷ស សារ៉េត