ភ្នំពេញ: បុរសម្នាក់បើកម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករះបង្គោលសំយាបផ្ទះ និងរថយន្តប្រជាពលរដ្ឋចតនៅមុនផ្ទះបណ្ដាលឲ្យរងរបួសធ្ងន់
ហេតុការណ៍នេះបានកេីតឡើងនៅម៉ោង១១យប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេងចំណុចភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យន រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯងម៉ាកហុងឌ្រីម២០២២ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1N-8243 ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេងក្នុងទិសដៅពីកេីតមកលិចយ៉ាងលឿន ខណៈមកដល់កន្លែងកើតហេតុស្រាប់តែបើកឡេីងលើឃឿនជ្រុលទៅបុកបង្គោលសំយាបផ្ទះពលរដ្ឋបណ្ដាលឲ្យបាក់រលំហើយម៉ូតូបន្តទៅបុករះការ៉ូនិងរថយន្តម៉ាកNISSANពណ៌ខ្មៅពាក់ស្លាកលេខកំពង់ចាម2B-5765 ដែលចតទុកនៅខាងមុខផ្ទះបណ្ដាលឲ្យរថយន្តរងការខូចខាតបែកកញ្ចក់ដោយសារខ្ទៀតអំបែងការ៉ូទៅចំ រីឯជនរងគ្រោះដួលបោកផ្ទប់ជាមួយនឹងរថយន្តរងរបួសធ្ងន់ធ្ងរត្រូវបានពលរដ្ឋដឹកតាមម៉ូតូកង់បីយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ីភ្លាមៗ ។
បន្ទាប់ពីកេីតហេតុប្រជាពលរដ្ឋបានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានចុះមកយករថយន្ត និងម៉ូតូទៅរក្សាទុកនៅផ្នែកជំនាញចរាចរណ៍រង់ចាំដោះស្រាយនៅពេលក្រោយ ៕