បងប្អូនសហគមន៍ខ្មែរពីអូស្ត្រាលី និងណូវែលហ្សេឡង់ អញ្ជើញទស្សនកិច្ចតំបន់ព្រំដែន កម្ពុជា-វៀតណាម

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ​៖​ បងប្អូនសហគមន៍ខ្មែរ​ នាព្រឹកថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៥នេះ​ បានអញ្ជើញមកពីប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ បានអញ្ជើញដល់ គោលដៅទីមួយ នៃដំណើរទស្សនកិច្ចទៅតំបន់ព្រំដែន កម្ពុជា-វៀតណាម។ គោលដៅដំបូងនេះ ស្ថិតនៅបង្គោលព្រំដែនលេខ ១៣០ និងបង្គោលលេខ ១២៥ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ការធ្វើដំណើរនេះ ដឹកនាំដោយ លោក សារ៉ា ណារីជេស៉ិន តំណាងសហគមន៍ខ្មែររស់នៅប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់។ នៅទីនោះ បងប្អូនបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពី លោកអភិបាលរងខេត្តត្បូងឃ្មុំ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។

បន្ថែមលើនេះ អ្នកជំនាញបច្ចេកទេសកិច្ចការព្រំដែនបានធ្វើបទបង្ហាញស្តីអំពី ដំណើរការកំណត់ព្រំដែន, ការគ្រប់គ្រង និងការការពារទឹកដីជាតិ។ តាមរយៈបទបង្ហាញនេះ បងប្អូនខ្មែរបានឃើញនូវ ភាពត្រឹមត្រូវ និងភាពរឹងមាំនៃខ្សែបន្ទាត់ព្រំដែន ដែលបានកំណត់យ៉ាងច្បាស់លាស់។

ការមកឃើញដោយផ្ទាល់ និងការស្ដាប់ព័ត៌មានពីសមត្ថកិច្ចជំនាញ បានផ្តល់ទំនុកចិត្តខ្លាំងមកលើបងប្អូនខ្មែររស់នៅក្រៅប្រទេស។ ពួកគាត់បានលើកឡើងថា “ព្រំដែនរបស់កម្ពុជាមានភាពរឹងមាំ, ច្បាស់លាស់ និងមិនមានប្រទេសណាអាចឈ្លានពានយកបានសូម្បីតែមីលីមែត្រមួយ”។

...

ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែបង្ហាញពីឆន្ទៈរបស់បងប្អូនខ្មែររស់នៅក្រៅប្រទេសក្នុងការយល់ដឹងអំពីការគ្រប់គ្រងព្រំដែននោះទេ ប៉ុន្តែជាការផ្តល់ការគាំទ្រយ៉ាងមុះមុតចំពោះកិច្ចការការពារព្រំដែនជាតិ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print