ព័ត៌មានបឋម! បែកពាងប្រហុកហើយ សៅរ៍ ម៉ាច អ្នកប្រមូលផល អនុផលព្រៃឈើ វារីអគ្គីសនីស្ទឹងពោធិ៍សាត់ ប្រើល្បិចបោកប្រាស់សមត្ថកិច្ច មួយខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សង្ស័យមន្រ្តីជំនាញបរិស្ថាន និងមន្រ្តីរដ្ឋបាលព្រៃឈើស្រុកវាលវែង ឃុបឃិតបើកដៃឲ្យឈ្មោះ សៅរ៍ ម៉ាច អ្នកប្រមូលផល អនុផលព្រៃឈើ វារីអគ្គីសនីស្ទឹងពោធិ៍សាត់ បោកប្រាសស្ថាប័នមានសមត្ថកិច្ចជំនាញពាក់ព័ន្ធទូរទាំងខេត្ត បន្ទាប់ពីបង្រ្កាបបានរថយន្តភ្លៅ០៦ដែលមានផ្ទុកផល អនុផលព្រៃឈើ​១គ្រឿង នេះបើតាមការបញ្ជាក់ពីក្រុមសមត្ថកិច្ចរួមមានៈ មន្រ្តីផ្នែករដ្ឋបាលព្រៃឈើក្រវាញ នគរបាលប្រឆាំងបទល្មើស​សេដកិច្ចខេត្ត នគរបាលស្រុកភ្នំក្រវាញ មន្រ្តីអង្កការដើម្បីការពារអភិរក្ស ធនធានធម្មជាតិ ក្រោមការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេតពោធិ៍សាត់ ដែលបានចុះបង្រ្កាបរថយន្តធុនធំផ្ទាល់ ។​

ប្រភពឲ្យដឹងទៀតថា រថយន្តមានផ្ទុកផល អនុផលព្រៃឈើ ត្រូវបានម៉ាក ហ៊ីយ៉ាន់ដាយ ពណ៏ទឹកប៊ិច ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A 3168 សណ្ដោងរឺម៉ក ពាក់ស្លាកលេខ ត្បូងឃ្មុំ 4A 3926 យីឌុបភ្លៅ០៦ មានផ្ទុកផល អនុផលព្រៃឈើចំនួន៨២,៨០ស្ទែ ។ ហើយរថយន្តខាងលើ ត្រូវបានបង្រ្កាបនៅវេលាម៉ោងជាង១២យប់ ឈានចូលថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមី​នា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចរង្វង់មូលក្រូច ស្ថិតនៅភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។​

...

ប្រភពច្បាស់ការបញ្ជាក់ទៀតថា ការពិតការផ្ទុកផលអនុផលព្រៃឈើ(អុសចម្រុះ)លើសចំនួន លើសទាំងពេលវេលាក្នុងការចេញដំណើរ ចំណែកកំណត់ហេតុស្ដីរពី​ការចុះពិនិត្យ និងវាស់វែងជាក់ស្ដែង មន្រ្តីជំនាញរដ្ឋបាលព្រៃឈើ ខុសដែនការងារ នេះអាចជាការរៀបចំដោយមន្រ្តីរដ្ឋបាលព្រៃឈើ ក្នុងនោះអ្នកសារព័ត៌មានកំពុងស្រាវជ្រាវឈ្មោះមន្រ្តីរដ្ឋបាលព្រៃឈើនោះ ក្នុងប្រតិបត្តិការបង្រ្កាបរថយន្តដឹកឈើខាងលើ គេពុំឃើញលោក សៅរ៍ ម៉ាច សួរនាំសមត្ថកិច្ចទេ មានតែលោកស័ក្ក៤(ចាន់ ឃៀង)មានតួនាទីជាអធិការរងនៃអធិធិការដ្ឋាននគរបាលស្រុកក្រគរ ដែលសព្វថ្ងៃកំពុងល្បីល្បាញខ្លាំងពាក់ព័ន្ធ កាសែត​ក្នុងស្រុកចុះផ្សាយ អតីត​ឈ្មួយឈើដ៍ធំនៅខេត្តពោធិ៍សាត់ ទំនាក់ទំនង​ជាមួយមន្រ្តីរដ្ឋបាលព្រៃឈើរហូត ៕ ដោយៈ ប៉ឹម ពិន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print