ជិះម៉ូតូលឿនជ្រុលបុករថយន្តពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ខណៈជិះម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលបុករថយន្តឃ្លប់ពីក្រោយពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះ៧១១​ កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៣០នាទីរសៀល​ ថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៥​ នៅលេីកំណាត់ផ្លូវមហាវិថីឈ្នះ​ ឈ្នះ​ ស្ថិតក្នុងសង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តឃ្លប់ដឹកទំនិញ​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ3C 1068 ធ្វេីដំណេីរតាមមហាវិថីឈ្នះ​ ឈ្នះ​ ក្នុងទិសដៅពីត្បូងទៅជេីងហេីយបានបេីកភ្លេីងសុំផ្លូវអែបចិញ្ចេីមផ្លូវពេលនេះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដា​ ឌ្រីម​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1KQ 8313 ធ្វេីដំណេីរមកពីក្រោយលឿនជ្រុលបុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់។

...

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានកងសង្គ្រោះ៧១១​ កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print