សហរដ្ឋអាមេរិក និង រុស្ស៊ី នឹង ធ្វើ កិច្ច ជំនួប ពិភាក្សា នៅ ក្រុងJeddah ប្រទេស អារ៉ាប់ ប៊ី សាអ៊ូឌីត នៅ ថ្ងៃ ទី ២៣ ខែ មីនា

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃ ទី ១៨ ខែ មីនា តាម ម៉ោងក្នុង តំបន់ លោក Witkoff បេសកជនពិសេសទទួលបន្ទុកបញ្ហា មជ្ឈិម បូព៌ា របស់សហរដ្ឋអាមេរិក បាន ថ្លែង ក្នុង ខណៈពេលផ្តល់ បទ សម្ភាសន៍ជាមួយប៉ុស្តិ៍ ព័ត៌មាន នៃ ស្ថានីយទូរទស្សន៍FOXថាបាន ថ្លែងថា កិច្ច ជំនួប ពិភាក្សា ស្តីពី បញ្ហា អ៊ុយក្រែន ជាមួយ រុស្ស៊ី នឹង បើក ធ្វើ នៅ Jeddah ប្រទេស អារ៉ាប់ ប៊ី សាអ៊ូឌីត នៅ ថ្ងៃ ទី ២៣ ខែ មីនា ។

គេហទំព័រ «CCFR China state-controlled media » សេតវិមាន សហរដ្ឋអាមេរិក បាន ចេញ សេចក្តី ថ្លែងការណ៍ កាលពី ថ្ងៃ ទី ១៨ ខែ មីនា ថា ថ្នាក់ ដឹក នាំទាំង ពីរ រូប យល់ ព្រម ជា ឯកច្ឆន្ទ ថា ការ សម្រេចបាននូវ សន្តិភាព ត្រូវ ចាប់ ផ្តើម ចេញពី ការ ឈប់ វាយប្រហារលើសំណង់ ថាមពល និង ហេដ្ឋារចនាសម្ព័ន្ធ ព្រម ទាំង ធ្វើ កិច្ច ចរចា ជាលក្ខណៈបច្ចេកទេស អំពី ការ ឈប់ បាញ់ គ្នា នៅ សមុទ្រ ខ្មៅ   និងការ ឈប់ បាញ់ គ្នា ដោយ គ្រប់ ជ្រុង ជ្រោយ និង សន្តិភាព យូរអង្វែង ។ សេចក្តី ថ្លែងការណ៍ បាន បង្ហាញ ថា កិច្ច ចរចា ទាំង នេះ នឹង ដំណើរ ការ នៅ មជ្ឈិម បូព៌ា ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print