សហរដ្ឋអាមេរិក និងអ៊ុយក្រែននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីធនធានរ៉ែ “ក្នុងពេលឆាប់ៗ” លោកTrumpថ្លែងថា “មានភាពរលូនណាស់”

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោក Trump ប្រធានាធិបតីអាមេរិកបានថ្លែងនៅថ្ងៃទី ២០ខែមីនាថា សហរដ្ឋអាមេរិកនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីធនធានរ៉ែកម្ររបស់អ៊ុយក្រែនជាមួយអ៊ុយក្រែនក្នុងពេលឆាប់ៗ។

គេហទំព័រ «CCFR China state-controlled media » លោក Zelensky ប្រធានាធិបតីអ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃទី ១៩ខែមីនា ថា លោកTrump បានសម្តែង “ការចាប់អារម្មណ៍” ក្នុងការទទួលបានកម្មសិទ្ធិគ្រប់គ្រងរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅពេលដែលជួបសន្ទនាតាមទូរស័ព្ទនៅថ្ងៃដដែលនោះ។ប៉ុន្តែលោក Zelensky បានសង្កត់ធ្ងន់ថា អ៊ុយក្រែនគ្មានបំណងផ្ទេរសិទ្ធិគ្រប់គ្រងរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរនោះទេ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print