ខេត្តពោធិ៍សាត់ ៖ សេចក្ដីរាយការណ៍នាព្រឹក ថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នេះថា ម្សិលមិញ! យ៉ាងហោចមនុស្សចំនួន០២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួន រួមទាំងវត្ថុតាងសង្ស័យសាធាត្ញៀន និងសម្ភារផ្សេងៗផងដែរ ។
ប្រភពឲ្យដឹងទៀតថា នគរបាលស្រុកវាលវែងបានឃាត់ខ្លួនឈ្មោះ ណៃ បារាំង ហៅរិន ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ ស្នាក់នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ជនសង្ស័យ(ណៃ បារាំង)ហៅរិន សមត្ថកិច្ចឃាត់ខ្លួន នៅចំណុចជើងភ្នំ១៥០០ ស្ថិតនៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង វត្ថុតាង និងសម្ភារដកហូតរួមមានៈ ម្សៅក្រាមពណ៏សថ្លាសង្ស័យសារធាតុញៀនចំនួន០២កញ្ចប់ ស្មើនឹងទម្ងន់០,៣០ក្រាម ឧបករណ៍ច្រើប្រាសគ្រឿងញៀន១កំប្លេ ម៉ូតូ០១គ្រឿងម៉ាក PCX ពណ៏លឿង ពាក់ស្លាកលេខ ភ្នំពេញ 1HN 2009 ជនសង្ស័យ ធ្វើតេស្ដទឹកនោម(វិជ្ជមាន)។
ប្រភពព័ត៌មានដដែលឲ្យដឹងទៀតថា ដោយឡែក កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សហការគ្នាបង្រ្កាប១ករណីទៀត នៅណុចផ្ទះរបស់ឈ្មោះ មៀច ផល្លា ហៅប៉ែត ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិស្វាយអាត់ សង្កាត់ស្វាយអាត់ ក្រុង/ខេត្តពោធិ៍សាត់ ។ លទ្ធផលៈ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ មៀច ផល្លា ហៅប៉ែត ។
ប្រភពបញ្ជាក់ទៀតថា សមត្ថកិច្ចដកហូត វត្ថុតាងរួមមានៈ ម្សៅក្រាមពណ៏សថ្លាសង្ស័យសារធាតុញៀនចំនួន០១កញ្ចប់ ថង់សម្រាប់ច្រកគ្រឿងញៀន ឧបករណ៍ប្រើប្រាសគឿងញៀន០១កំប្លេ ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន០១គ្រឿង កាំបិតកែច្នៃចំនួន០២ដើម ទូរស័ព្ទចំនួន០២គ្រឿង ។ បច្ចុប្បន្ន ជនសង្ស័យទាំងចំនួន០២នាក់ រួមទាំងវត្ថុតាង និងសម្ភារ សមត្ថកិច្ចកំពុងមមាញឹកបន្តនីតិវិធី ៕ ដោយៈ ប៉ឹម ពិន