ខេត្តស្វាយរៀង៖ បុរស ម្នាក់ ដែលគេស្គាល់ ថា ជានាយកមីក្រូហិរញវត្ថុមួយ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់រវាងរថយន្តម៉ាកកាំរីហាយព្រីត បុកជាមួយរថយន្តក្រុងទេសចរណ៍បញ្ច្រាស់ទិសគ្នា ពេញទំហឹងបង្កការ ផ្អើលអ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់ នៅស្រុកស្វាយជ្រំ។
ហេតុការណ៍នេះបានកើតឡើងនៅ វេលាម៉ោ៦នឹង ៣០នាទី ល្ងាចថ្ងៃទី២១ខែមីនាឆ្នាំ២០២៥ ទិសដៅបញ្ច្រាស់ទិសគ្នាលើផ្លូវជាតិលេខ១ នៅត្រង់ចន្លោះគីឡូម៉ែត្រលេខ១០៨.១០៩ ត្រង់ចំណុចភូមិនារាទេនឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
យោងតាម សមត្ថកិច្ចនគរបាល បានអោយដឹងថា បុរសដែលស្លាប់មានឈ្មោះ ចិក វិមល អាយុ២៩ឆ្នាំមុខរបរ នាយកមីក្រូហិរញវត្ថុអម្រឹត មានទីលំនៅភូមិប្រហូត ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បើករថយន្តមួយគ្រឿងម៉ាកកាំរីហាយព្រីត ពណ៌ទឹកមាស ស្លាកលេខភ្នំពេញ២BN ៨១៩២ ខូចខាតធ្ងន់ធ្ងរ។
ប្រភពបន្តថា ចំណែករថយន្តក្រុងទេសចរណ៍ពណ៌ក្រហម ស្លាកលេខភ្នំពេញ៣E ៣៩៧៧ អ្នកបើកបររថយន្តមានឈ្មោះឈុំន កុនាល័ក្ខ ភេទប្រុស អាយុ៥៥ ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ។
តាមសាក្សីបានអោយដឹងថា មុនកើតហេតុមានបុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាក
កាំរីហាយព្រីត ពណ៌ទឹកមាស ស្លាកលេខភ្នំពេញ២BN ៨១៩២ ដោយធ្វើដំណើពីទិសខាងកើត ទៅទិសខាងលិច មិនប្រកាន់ស្ដាំក៏បុកជាមួយ រថយន្តក្រុងទេសចរណ៍ពណ៌ក្រហមពាក់ ស្លាកលេខភ្នំពេញ៣E ៣៩៧៧ ក្នុងទិសដៅបញ្រ្ចាសគ្នាយ៉ាងពេញទំហឹង
បណ្ដាលអោយ ស្លាប់នៅកន្លែងកើតហេតុ ។
រីឯអ្នកបើករថយន្ត ក្រុង ខូចខាងផ្នែកខាងមុខរថយន្តនិង អ្នករួមដំណើរជាមួយគ្មានរងរបួសនោះទេ។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ ដោយសារតែ រថយន្តកាំម៉ារីហាយព្រីតបើកបរមិនប្រកាន់ស្ដាំ បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់សាកសពទៅអោយក្រុមគ្រួសារយកទៅធើ្វបុណ្យតាមប្រពៃណីរួចហើយ រីឯវត្ថុតាងទាំងពីរគ្រឿង សមត្ថកិច្ចបានធ្វើការវាស់វែងនិង អូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីចាត់ការបន្តតាមច្បាប់៕