JUVENTUS បានបណ្តេញអ្នកចាត់ការ Thiago Motta បន្ទាប់ពីដឹកនាំក្លឹបបានត្រឹមតែ 8 ខែ

ចែករំលែក៖

លោក

Thiago Motta ត្រូវបានបណ្តេញចេញពីតំណែងជាអ្នកចាត់ការ ក្លឹបបាល់ទាត់សេះបង្កង់Juventus ដោយក្លឹបកំពុងឈរនៅលេខ 5 ក្នុងក្របខ័ណ្ឌ អ៊ីតាលី Serie A ដែលមាន 12 ពិន្ទុតាមពីកក្រោយក្រុមកំពូលតារាង Inter Milan ក្នុងចំណោម 29 ប្រកួត។

 

អតីតខ្សែបម្រើ Barcelona និង PSG ពេលនេះនឹងត្រូវជំនួសដោយអតីតកីឡាករសេះបង្កង់លោក Igor Tudor ដែលនឹងចូលកាន់តំណែងភ្លាមៗ។
សេចក្តីថ្លែងការណ៍របស់ក្លឹបបានសរសេរថា “Juventus FC ប្រកាសថាខ្លួនបានបញ្ចប់ Thiago Motta ពីភារកិច្ចរបស់គាត់ក្នុងនាមជាគ្រូបង្វឹកឈុតធំ។ ក្លឹបសូមអរគុណ Thiago Motta និងបុគ្គលិកទាំងអស់របស់គាត់សម្រាប់ការងារប្រកបដោយ វិជ្ជាជីវៈដែលបានអនុវត្តក្នុងខែទាំងនេះដោយការយកចិត្តទុកដាក់ សូមជូនពរពួកគេឱ្យទទួលបានលទ្ធផលល្អនាពេលអនាគត។

...

Juventus FC ក៏​ប្រកាស​ដែរ​ថា ខ្លួន​បាន​ប្រគល់​ការ​ដឹក​នាំ​ក្រុមដល់ Igor Tudor ដែល​នឹង​ដឹកនាំ​វគ្គ​ហ្វឹកហាត់​ដំបូង​នៅ​ថ្ងៃ​ស្អែក។
Motta បានចាញ់តែបីប្រកួតក្នុងលីគក្នុងនាមជាអ្នកដឹកនាំក្រុម របស់ Juventus នៅរដូវកាលនេះ ប៉ុន្តែគេបានឃើញថាក្រុមរបស់គាត់ប្រកួតស្មើច្រើនប្រកួតរហូតដល់13 ដង។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print