ចែករំលែក៖

​ ភ្នំពេញ៖ ដើម្បីរក្សាបាននៅសណ្តាប់ធ្នាប់សាធារណៈល្អ នៅព្រឹកថ្ងៃទី២៥ ខែមីនា​ ឆ្នាំ២០២៥​ លោក ហ៊ត​ គឹមនី​ អភិបាលរងខណ្ឌច្បារអំពៅបានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់,ណែនាំនិងចែកលិខិតជូនដំណឹងស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវលេខ៣៦៩​ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់​រហូតដល់តំបន់ច្រាំងបាក់​ស្ថិតនៅក្នុងសង្កាត់ច្បារអំពៅទី២​។

លោក​ ហ៊ត​ គឹមនី​ អភិបាលរងខណ្ឌបានឱ្យដឹងថាកន្លងមករដ្ឋបាលខណ្ឌតែងតែចុះណែនាំនិងចែកលិខិតជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនិងអាជីករ ក្នុងន័យមិនអនុញ្ញាតឱ្យដាក់តាំងលក់ទំនិញ និងសម្ភារផ្សេងៗលើផ្លូវនិងចិញ្ចើមផ្លូវសាធារណៈ។

បេីយោងតាមសេចក្តីជូនដំណឹងលេខ​ ០៦៥/២៥​ សជណ.ចអព​ របស់រដ្ឋបាលខណ្ឌច្បារអំពៅ​ ស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវលេខ៣៦៩​ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់​រហូតដល់តំបន់ច្រាំងបាក់​ស្ថិតនៅក្នុងសង្កាត់ច្បារអំពៅទី២​ គឺទុករយះពេល៥ថ្ងៃចាប់ពីថ្ងៃចុះហត្ថលេខា​អោយបញ្ឍប់និងរុះរេីចេញជាបន្ទាន់​ រាល់ការលក់ដូរ​ ដាក់តាំងឧបករណ៍សម្ភារៈទំនិញ​ ស្លាកយីហោនិងការចតមធ្យោបាយផ្សេងៗចេញអោយអស់ពីលេីផ្លូវនិងចិញ្ចេីមផ្លូវ​៣៦៩​ ។

...

ហេតុដូចនេះសូមបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់លំនៅឋាននៅអមសងខាងកំណាត់ផ្លូវ​លេខ៣៦៩​ ក្នុងសង្កាត់ច្បារអំពៅទី២​ទាំងអស់សូមចូលរួមសហការរក្សារបៀបរៀបរយសណ្តាប់ធ្នាប់ផ្លូវសាធារណៈ​ ដេីម្បីកាត់បន្ថយការកកស្ទះចរាចរណ៍និងចូលរួមចំណែកលេីកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print