បេក្ខជនជាង១ពាន់នាក់មកពី១០វិទ្យាល័យនៅខេត្តក្រចេះ ចូលរួមការប្រលងទុតិយភូមិ

ចែករំលែក៖

ខេត្តក្រចេះ៖ មន្ត្រីនៃមន្ទីរអប់រំខេត្តក្រចេះបានអះអាងថា មានបេក្ខជននិងបេក្ខនារីចំនួន១៣៩៩ នាក់ មកពី១០វិទ្យាល័យនៅទូទាំងខេត្ត  បានចូលរួមប្រលងទុតិយភូមិឬបាក់ឌុប ដែលប្រព្រឹត្តទៅពេញមួយថ្ងៃទី២២ សីហា ជាថ្ងៃទី១ សម្រាប់មណ្ឌល ប្រលងទាំង៤មណ្ឌលនៅទូទាំងខេត្ត គឺបានប្រព្រឹត្តទៅដោយប្រសើរ មិនមានការរំខានណាមួយមកលើបេក្ខជនប្រលងនោះទេ។

ប្រធានមន្ទីរអបរំយុវជននិងកីឡាខេត្ត លោកឡាយ បូរ៉ា បានឲ្យដឹងថា ការប្រលងសញ្ញាបត្រទុតិយភូមិឬក៏បាក់ឌុប សម្រាប់វិស័យប្រលងឆ្នាំ២០១៥-២០១៦ ខេត្តក្រចេះ មានបេក្ខជនមកពីបណ្តារវិទ្យាល័យទាំង១០នៅទូទាំងខេត្ត ចំនួន១៣៩៩នាក់បេក្ខ នារី៧៣៣នាក់ បែងចែកជា៤មណ្ឌលប្រឡង ស្មើនិង៥៧បន្ទប់ គឺដំណើរការប្រលង ធ្វើឡើងដោយស្ងាត់ស្ងៀម ហើយវិន័យក្នុងពេលប្រលង ត្រូវបានរឹតបន្តឹងពីគ្រូអនុរក្ស ដោយមានការឆែកឆេររឹបអូសប្រ៊ីយ៉ុងជាដើម នៅតាមមណ្ឌលប្រលងនីមួយៗ ។

លោកបន្តថា ជាមួយនឹងការប្រលងទុតិយភូមិឬបាក់ឌុបថ្ងៃទី១នេះ គឺមានលោកអភិបាលរងខេត្តចំនួន៤រូប បានអញ្ជើញចូលរួមហែកវិញ្ញាសារប្រឡង នឹងនៅប្រចាំការតាមមណ្ឌលប្រឡងទាំង៤ផ្សេងគ្នា ដើម្បីត្រួតពិនិត្យឃ្លាំមើលការប្រលងយ៉ាងម៉ត់ចត់ ក្រោមការយាមកាមពីកងកម្លាំងប្រដាប់អាវុធយ៉ាងតឹងរឹងនៅជុំវិញផ្នែករបងខាងក្រៅនៃមណ្ឌល។

មន្ត្រីសាលាខេត្តក្រចេះ បាននិយាយថា ការប្រលងសញ្ញាបត្រទុតិយភូមិរឬក៏បាក់ឌុបឆ្នាំនេះ គឺបេក្ខជនប្រឡងមកពីតាមវិទ្យាល័យ ទាំង១០មានតួរលេខ កើនច្រើនជាឆ្នាំមុន ស្របទៅនិងការខិតខំរៀនសូត្ររបស់សិស្សានុសិស្សផងដែរនោះ។ ចំណែកស្ថានភាពការប្រលងបាក់ឌុបឆ្នាំនេះ មានភាពអំណោយផលល្អជាងឆ្នាំមុនៗ ខណៈដែលរាល់ឆ្នាំបញ្ហាគ្រោះធម្មជាតិទឹកជំនន់ តែងតែបង្កការរំខានជន់លិចនៅតាមមណ្ឌលប្រឡងមួយចំនួន។

យ៉ាងណាក៏ដោយ ប្រធានមន្ទីរអប់រំយុវជននិងកីឡាលោក ឡាយ បូរ៉ា បានសម្តែងក្តីរំពឹងថា ក្រោយចូលរួមប្រលងដែលបានធ្វើឡើងដោយសុក្រឹតភាព គឺសិស្សានុសិស្សនិងបានបញ្ចេញសមត្ថិភាព ពិតប្រាកដ ហើយចំនួនបេក្ខជនប្រឡងជាប់និងកើនឡើងជាបន្តបន្ទាប់ពីឆ្នាំមុនៗ៕

IMG_4015 IMG_4018 IMG_4014 IMG_4016 IMG_4017

ដោយ៖ កោះទ្រុង

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print