សមត្ថកិច្ចនគរបាលក្រុងបាវិត បង្ក្រាបមុខសញ្ញាចោរឆក់យ៉ាងសកម្ម និង​ប្រើប្រាស់អាវុធខុសច្បាប់ បានចំនួន ០៦នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុងបាវិត បង្ក្រាបមុខសញ្ញាចោរឆក់យ៉ាងសកម្ម និង​ប្រើប្រាស់អាវុធខុសច្បាប់ បានចំនួន ០៦នាក់ ។

យោងតាមលោក អែម សុវណ្ណរិទ្ធ អធិការនគរបាលក្រុងបាវិតបានអោយដឹងនារសៀលថ្ងៃទី២៥ខែមីនាឆ្នាំ២០២៥នេះថាក្រុមជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ វ៉ន វីរៈ ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត(មុខសញ្ញាឆក់សកម្ម)។
២.ឈ្មោះ សំណាង មករា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិទួលក្រសាំង ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។
៣.ឈ្មោះ​ ពុធ ស៊ីណាង  ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត(មុខសញ្ញាឆក់ទើបដោះលែងពីពន្ធនាគារកាលពីថ្ងៃទី០៦.១២.២០២៤)។
៤.ឈ្មោះ ជា សុខហេង ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិពោធិតាហោ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង(មុខសញ្ញាឆក់សកម្ម) និងប្រើប្រាស់អាវុធខុសច្បាប់។
៥.ឈ្មោះ វើង ពៅ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត(មុខសញ្ញាឆក់ទើបចេញពីពន្ធនាគារ) និងប្រើប្រាស់អាវុធខុសច្បាប់ ។​
និងទី៦.ឈ្មោះ​ ឆន ចាន់រៈ ភេទប្រុស អាយុ ២៦ឆ្នាំ រស់ភូមិទួលស្តី ឃុំទួលស្តី ស្រុកចន្ទ្រា(ទទួលផលចោរកម្ម និងជាមុខសញ្ញាឆក់សកម្ម) ។

ប្រភពបន្តថា កាលពីថ្ងៃទី២៤ខែមីនាឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានធ្វើការបង្ក្រាបមុខសញ្ញាចោរឆក់យ៉ាងសកម្ម និង​ប្រើប្រាស់អាវុធខុសច្បាប់ បានចំនួន ០៦នាក់ មកសាកសួរ។

ក្រោយសាកសួររួច ជនសង្ស័យទាំង ០៦នាក់ ខាងលើត្រូវបានសមត្ថកិច្ចទៅនគបាល កសាងសុំណុំរឿងបញ្ជូទៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងដើម្បី ចាត់ការបន្តតាមច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print