ករណីកោះគុត សម្ដេចធិបតីថា មិនទាន់បាត់បង់ឡើយ ពោលគឺមន្ត្រីជំនាញកំពុងចចារតាមជំនាញ ហើយគ្មានភាពចាំបាច់ត្រូវប្ដឹងទៅតុលាការអន្តរជាតិឡើយ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា ៖ ករណីកោះគុត មិនទាន់បាត់បង់ឡើយ ពោលគឺមន្ត្រីជំនាញកំពុងចចារតាមជំនាញ ហើយគ្មានភាពចាំបាច់ត្រូវប្ដឹងទៅតុលាការអន្តរជាតិឡើយ ។ ដោយឡែករឿងព្រំដែន

សម្តេចធិបតី ហ៊ុន ម៉ាណែត ពន្យល់ថា មូលហេតុដែលទាហានការពារព្រំដែន ត្រូវបរិភោគបាយនៅលើដី គឺព្រោះតែទាហានទាំងនោះកំពុងត្បាតតាមបន្ទាត់ព្រំដែន ទើបគ្មានតុបាយត្រឹមត្រូវ មិនមែនរដ្ឋមិនគិតគូរពីពួកគាត់ឡើយ។ សម្ដេចធិបតី បន្ថែមថា ៖ ទាហានបច្ចុប្បន្ន គឺមានភាពល្អប្រសើរច្រើនជាងកាលពីពេលប្រទេសកំពុងមានសង្គ្រាម។
សម្ដេចនាយករដ្ឋមន្ត្រី អះអាងថា រដ្ឋាភិបាល តែងគិតគូរចំពោះទាហានតាមព្រំដែនជាប់ជានិច្ច មិនដែលបំភ្លេចឡើយ តួយ៉ាងរដ្ឋបានបន្ថែមរបបអាហារ ស្បៀង អាវភ្លៀង អាវរងារ ឱសថ និងការចែកដីធ្លីជូនគ្រួសារកងទ័ព។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងបែបនេះ ខណៈអញ្ជើញជាអធិបតី សម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។

សម្ដេចធិបតី នាយករដ្ឋមន្ត្រីថា ៖អ្នកនយោបាយប្រឆាំងខ្លះស្រែកថាស្នេហាជាតិ ទឹកដី ប៉ុន្តែមិនដែលធ្វើអ្វីឱ្យចំណេញដល់ជាតិ មានតែរុញឱ្យកងទ័ពទៅបាត់បង់ជីវិតនៅតាមព្រំដែន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print