ភ្នំពេញ៖ ជនសង្ស័យជាក្រុមក្មេងទំនើងបង្កហិង្សានិងធ្វើសកម្មភាព លួច ឆក់ ចំនួន២០នាក់ ត្រូវបាននគរបាលជំនាញនៃស្នងការនគរបាលរាជធានីភ្នំពេញនិងនៅតាមបណ្ដាខណ្ឌនានាស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ក្នុងរយះពេល៣ថ្ងៃហើយយកទៅបង្ហាញមុខជាសាធារណៈរួមគ្នានៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីវេលាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នេះ ។
តាមនគរបាលបានឲ្យដឹងថា ដោយ អនុវត្ត តាម បទបទបញ្ជរបស់ លោក ឧត្ដមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គ ស្នងការ រងនគរបាលជាតិ និង ជា ស្នងការ នគរបាល រាជធានី ភ្នំពេញនិងដឹកនាំ បញ្ជាផ្ទាល់ដោយ លោក ឧត្ដមសេនីយ៍ ត្រី ប៊ុន សត្យា ស្នងការ រង ផែន ការងារ ព្រហ្មទណ្ឌកម្លាំងការិយាល័យ នគរបាល ព្រហ្មទណ្ឌកំរិតស្រាល បានសហការជាមួយនគរបាលនៅតាមបណ្ដាលខណ្ឌ នានាធ្វើការស្រាវជ្រាវបង្ក្រាប បង្ក្រាបបទល្មើសជាក់ស្តែងជាបន្តបន្ទាប់ក្នុង រយះពេល៣ថ្ងៃ
ជាលទ្ធផលបង្រ្កាបបាន១០ករណីដោយ ឃាត់ខ្លួនជនសង្ស័យបានចំនួន២០នាក់។នៅក្នុងនោះករណី ឆក់ , ករណី លួច, និងករណី ក្មេងទំនើងប្រើហឹង្សា។
តាមនគរបាលបានឱ្យដឹងទៀតថា នៅក្នុងចំណោមជនសង្ស័យចំនួន២០ នាក់នៅក្នុងនោះនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញបង្ក្រាបបាន១ករណីឆក់ទូរស័ព្ទ,នគរបាលខណ្ឌដូនពេញ បង្ក្រាបបាន ២ករណី(ឆក់ទូស័ព្ទ ១ករណី, ករណីលួច ម៉ូតូនិងខ្សែភ្លើង១ករណី),នគរបាលខណ្ឌដង្កោ បង្ក្រាបបាន២ករណី (ឆក់ទូរស័ព្ទនិងលួចម៉ូតូ),នគរបាលខណ្ឌបឹងកេងកង បង្ក្រាបបានជនសង្ស័យឆក់១ករណី,នគរបាលខណ្ឌ៧មករា.បង្ក្រាបបាន១ ករណី លួចខ្សែភ្លើង,នគរបាលខណ្ឌសែនសុខបង្ក្រាបក្រុមក្មេងទំនើងហឹង្សា ទំនាស់វាយគ្នានិងកាប់ម៉ូតូ
បណ្តាលអោយខូចខាត១ករណី,នគរបាលខណ្ឌពោធិ៍សែនជ័យ បង្ក្រាបបាន២ករណី(រំលោភលើទំនុកចិត្តខ្ចីម៉ូតូនិងធ្វើអោយខូចខាតចេតនាគប់កញ្ចក់ឡាន)។
បច្ចុប្បន្នជនសង្ស័យទាំង២០ នាក់ត្រូវបានកម្លាំងនគរបាលជំនាញនិងនគរបាលនៅតាមបណ្ដាខណ្ឌ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់ ៕ដោយ ៖ ភារ៉ា ដង្កោ