តើរាជរដ្ឋាភិបាលពិតជាអួតខុសពីការពិត ដូចការចោទប្រកាន់របស់ពួកជ្រុលនិយមមែនឬទេ?

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតី «សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន ទីចាត់ការ និងអគារកាត់ដេរ នៅវិទ្យាល័យ ហ៊ុន សែន វាលរេញ» នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានកសាងហេដ្ឋារចនាសម្ព័ន្ធគោល ថ្នាក់រៀន ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រមានផ្ទះគ្រូ មានទីចាត់ការ បណ្ណាល័យ មានតារាងបាល់ជាស្តង់ដារ បណ្តុះបណ្តាលរៀនសូត្រ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាពិសេសបាន និងកំពុងកសាងសមិទ្ធផលជាក់ស្តែងជូនប្រជាពលរដ្ឋ ពោលគឺរាជរដ្ឋាភិបាលមិនបានអួតដូចការចោទប្រកាន់នោះទេ ក៏ប៉ុន្តែគឺធ្វើជាក់ស្តែងតែម្តង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការយកចិត្តទុកដាក់នៅក្នុងកសាងសមិទ្ធផលបន្ថែម ជាបន្តបន្ទាប់គឺជាកិច្ចការចាំបាច់ ហើយរាជរដ្ឋាភិបាលនៅតែបន្តធ្វើតទៅទៀត ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា មកដល់ម៉ោងនេះ ខេត្តព្រះសីហនុ តាមរយៈការប្រកាសដាក់ចេញនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» របស់រាជរដ្ឋាភិបាល និងការសម្រេចបន្តផ្តល់ «អត្ថប្រយោជន៍ពិសេស» ក្រោមវិសាលភាពនៃកម្មវិធីពិសេសនេះរហូតដល់ដំណាច់ឆ្នាំ២០២៥ ជាលទ្ធផលក្រុមការងារពិសេសជំរុញការវិនិយោគទទួលបានសំណើសុំលើកទឹកចិត្តចំនួន ៣០២ គម្រោង ក្នុងនោះគម្រោងដែលទទួលបាន «លិខិតអនុញ្ញាតជាគោលការណ៍» ចំនួន ២៦៩ គម្រោង។ ខណៈដើម្បីជំរុញសកម្មភាពអភិវឌ្ឍន៍ឡើងវិញ រាជរដ្ឋាភិបាលទើបបានអនុម័តគម្រោងអភិវឌ្ឍន៍ ខេត្តជាប់សមុទ្រ ក្នុងនោះយកខេត្តព្រះសីហនុជាគោលផងដែរ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print