លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម ៖

១- អា សេង រតនា និយាយវិទ្យុនៅញូវហ្ស៊ីឡិន = និយាយតែបំផ្លើសការពិត មិនទទួលបានការគាំទ្រឡើយ។
២- ពិភពលោកសព្វថ្ងៃគឺជាពិភពលោកពហុប៉ូល = លែងមានគម្លាតរវាងលោកខាងលិចនិងខាងកើតទៀតហើយ។
៣- មហាអំណាចខាងលិចនិងមហាអំណាចខាងកើតមានតុល្យភាពកម្លាំង = សុទ្ធតែមានសក្តានុពលអំណាចបច្ចេកវិជ្ជាដូចគ្នា?
៤- មេដឹកនាំប្រទេសនីមួយៗអាស្រ័យលើការសម្រេចចិត្តរបស់ប្រជាជននៃប្រទេសនោះៗ = តាមការសម្តែងឆន្ទៈក្នុងការបោះឆ្នោតសេរី ត្រឹមត្រូវនិងយុត្តិធម៌?
៥- មេដឹកនាំប្រទេសមិនកើតឡើងតម្រូវតាមចិត្តអ្នកណាម្នាក់ៗទេ = ឬតាមចិត្តមនុស្សភាគតិចទេ?
៦- ខ្មែរមិនដែលមានចិត្តចាត់ទុកសហរដ្ឋអាមេរិកជាខ្មាំងសត្រូវទេ = ថាខ្មែរស្អប់សហរដ្ឋអាមេរិក គឺជាសំដីរបស់មនុស្សខ្លះទេតើ? មិនមែនជាសំដីរបស់ប្រជាជនកម្ពុជាទេ?
៧- មានម្នាក់នោះដឹងគ្រប់រឿង = ទោះមេដឹកនាំនិយាយសម្ងាត់យ៉ាងណាក៏គាត់ដឹងដែរ ប្ញក៏ចេះតែថាស្មានៗ?
៨- ២៣តុលា៩១ហួសសម័យហើយ = រកសន្តិភាពឲ្យខ្មែរមិនបានទេ ហើយបានបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញរួចហើយ?
៩- ការរំលឹកថ្ងៃ៧មករា៧៩ = គឺជាថ្ងៃដែលខ្មែរបានរស់ឡើងវិញ ដែលត្រូវតែរំលឹកគុណគ្មានថ្ងៃភ្លេច។
១០- អ្នកដែលមិនបានរងការលំបាកវេទនាក្នុងរបបប្រល័យពូជសាសន៍ = មិនបានឈឺចាប់ដូចប្រជាជនខ្មែរជាអ្នករងគ្រោះទេ?៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print