ទេសរដ្ឋមន្ត្រីគន់ គីម  ៖ រង្គើអគារដោយកន្លែងនៅភ្នំពេញ និងក្រុងព្រះសីហនុ សង្ស័យជះឥទ្ធិពលពីការរញ្ជួយដីនៅមីយ៉ាន់ម៉ា និងបាងកក

ចែករំលែក៖

ភ្នំពេញ÷ នៅរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ទេសរដ្ឋមន្ត្រី គន់ គីម ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានអះអាងប្រាប់សារព័តមានក្នុងស្រុកថា  នៅពេលនេះមន្ដ្រីជំនាញកំពុងធ្វើការប្រមូលព័ត៌មានបន្ថែមទៀត ដើម្បីធ្វើការវាយតម្លៃ និងសន្និដ្ឋានជំហានដំបូងជុំវិញហេតុការណ៍រង្គើនេះ ដោយសង្ស័យអាចជាការជះឥទ្ធិពលមកពីហេតុការណ៍រញ្ជួយដី កម្រិតធ្ងន់រហូតដល់ ៧.៧រ៉ិចទ័រ នៅទីក្រុងបាងកក ប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា។

ទេសរដ្ឋមន្រ្តី គន់ គីម នឹងបញ្ជាក់ពីហេតុការណ៍ ក្រោយទទួលបាន និងមានការវាយតម្លៃនៃការរញ្ជូយនេះ។

...

សូមជម្រាបថា នៅរសៀលថ្ងៃសុក្រ ទី២៨ ខែមីនានេះ គ្រោះរញ្ជួយដីកម្រិតធ្ងន់រហូតដល់៧.៧រ៉ិចទ័រ បានវាយប្រហារចំតំបន់ភាគកណ្តាល នៃប្រទេសមីយ៉ាន់ម៉ា ខណៈកម្លាំងញ័ររញ្ជួយដ៏ខ្លាំងក្លា ក៏បានជះឥទ្ធិពលដល់ប្រទេសថៃ និង វៀតណាម៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print