អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ព្រឹកថ្ងៃទី ២៨ ខែមីនា លោក Xi Jinping ប្រធានរដ្ឋចិន បាន ជួបពិភាក្សា ការងា ជាមួយ លោក Muhammad Yunus ប្រធាន ទីប្រឹក្សា នៃ រដ្ឋាភិបាលបណ្តោះអាសន្ននៃ ប្រទេស បង់ក្លា ដែស នៅ វិមានសភាប្រជាជនក្រុងប៉េកាំង ។
គេហទំព័រ «CCFR China state-controlled media » ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើង ថា ឆ្នាំនេះ គឺជាខួបទី ៥០ នៃ ការ បង្កើត ទំនាក់ទំនង ផ្លូវ ទូត រវាងចិន និង បង់ក្លាដែស និង ជា ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និង ប្រជាជន ចិន-បង់ក្លាដែស ។ ភាគី ចិន រីករាយ ធ្វើកិច្ចខិតខំប្រឹងប្រែង ជាមួយ ភាគីបង់ក្លា ដែស ដើម្បី ជំរុញកិច្ចសហប្រតិបត្តិការ រវាងចិន និង បង់ក្លាដែស ឱ្យឡើងដល់កម្រិតថ្មី ឥត ឈប់ ឈរ ក៏ដូចជា ផ្តល់ផលប្រយោជន៍ កាន់តែ ប្រសើរ ជូនដល់ ប្រជាជន នៃ ប្រទេសទាំងពីរ ។
គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping បានសង្កត់ធ្ងន់ថា ភាគីចិន រីករាយ ធ្វើការជាមួយភាគីបង់ក្លាដែស ដើម្បី ជំរុញ ការរួមគ្នា កសាង”ខ្សែក្រវាត់និងផ្លូវ” តាមរយៈការអភិវឌ្ឍ ប្រកបដោយ គុណភាព ខ្ពស់ ត្រួស ត្រាយ កិច្ចសហប្រតិបត្តិការ ក្នុងគ្រប់ វិស័យ ដូចជា សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ច សមុទ្រ ការកសាង ហេដ្ឋារចនាសម័្ពន្ធ និង ធារាសាស្រ្ត ជាដើម ក្នុងន័យ ជំរុញ ប្រទេស “សកលខាងត្បូង” ឱ្យ រួមសាមគ្គីគ្នា និង ពឹងផ្អែក លើ ខ្លួនឯង ក៏ដូចជា កសាង សហគមន៍ រួម វាសនា របស់ មនុស្សជាតិ ។
គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប លោក Muhammad Yunus បានថ្លែង ថា ភាគីបង់ក្លាដែស រីករាយ ចាត់ ទុក ខួប ទី ៥០ នៃ ការបង្កើត ទំនាក់ទំនងផ្លូវ ទូត រវាងបង់ក្លាដែស និង ចិន ជា ឱកាស មួយ ដើម្បី រួម សហការ ជាមួយ ប្រទេសចិន ដើម្បី ជំរុញ ទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការជា យុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ រវាងប្រទេស ទាំងពីរ ឱ្យទទួលបានការវិវឌ្ឍរីកចម្រើន កាន់ តែ ធំ ៕
ដោយ ៖សិលា