លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារសួរសុខទុក្ខចំពោះលោក Min Aung Hlaing អ្នកដឹកនាំនៃប្រទេសមីយ៉ាន់ម៉ាអំពីហេតុការណ៍រញ្ជួយដីនៅមីយ៉ាន់ម៉ា

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅ ថ្ងៃទី ២៩ ខែមីនា លោក Xi Jinping ប្រធានរដ្ឋចិន បាន ផ្ញើសារសួរសុខទុក្ខ ចំពោះ លោក Min Aung Hlaing អ្នក ដឹក នាំ នៃ ប្រទេសមីយ៉ាន់ម៉ា អំពី ហេតុការណ៍ រញ្ជួយដី នៅ មីយ៉ាន់ម៉ា ។

គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping ប្រធានរដ្ឋចិន បានថ្លែងថា លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេល ទទួល ដំណឹងថា គ្រោះរញ្ជួយដី ដ៏ ខ្លាំង បានកើតឡើងនៅប្រទេស មីយ៉ាន់ម៉ា ដែល បណ្តាល ឱ្យ មាន អ្នកស្លាប់បាត់បង់ជីវិតនិងរងរបួស និង ការខូចខាតទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ ខ្ញុំសូម តាង នាម រដ្ឋាភិបាលនិងប្រជាជនចិន សម្តែងការរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះ ជន រង គ្រោះ ស្លាប់បាត់បង់ជីវិត និង សម្តែងការសួរសុខទុក្ខយ៉ាងស្មោះត្រង់ ចំពោះ គ្រួសាររបស់ជន រង គ្រោះ អ្នករងរបួស និង ប្រជាជន នៅ តំបន់ រងគ្រោះរញ្ជួយដី ។ ភាគីចិន រីករាយ ផ្តល់ ជំនួយ សង្គ្រោះ ដ៏ចាំបាច់ដល់ប្រទេសមីយ៉ាន់ម៉ា ដើម្បី គាំទ្រ ប្រជាជន នៅ តំបន់ រងគ្រោះរញ្ជួយ ដី យក ឈ្នះ លើ ការលំបាក និង ស្តារឡើងវិញនូវស្រុកកំណើតរបស់ខ្លួន ក្នុងពេលឆាប់ៗ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print