រដ្ឋបាលខេត្តតាកែវ រៀបចំពិធីស្រោចស្រពសុគន្ធវារី និងសម្ពោធសមិទ្ធផលនានា ជាង ៦០ម៉ឺនដុល្លារ ស្ថិតក្នុងវត្តព្រៃវែង ឃុំកំពែង ស្រុកគិរីវង់

ចែករំលែក៖

ខេត្តតាកែវ៖ ព្រឹកថ្ងៃអាទិត្យ ទី៣០ ខែមីនា ឆ្នាំ ២០២៥ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពក្នុងពិធី ស្រោចស្រពសុគន្ធវារីឡើងទីជា ព្រះមង្គលកេសរ អ៊ូច សារ៉ាន់ ព្រះអនុគណ ស្រុកគិរីវង់ និងជាព្រះចៅអធិការវត្តព្រៃវែង និងសម្ពោធសមិទ្ធផលនានា សរុបថវិកា៦២៦,៨៧២ ដុល្លារ (ហុកសិបពីរម៉ឺន ប្រាំមួយពាន់ ប្រាំបីរយ ចិតសិបពីរ ដុល្លារសហរដ្ឋអាមេរិក) ស្ថិតនៅឃុំកំពែង ស្រុកគិរីវង់ ខេត្តតាកែវ។

ពិធីនេះក៏មានការយាងនិមន្តដោយ សម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន សម្ដេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា,សម្ដេច ព្រះមន្រ្តីសង្ឃគ្រប់ឋានុក្រម ព្រះមេគណខេត្តតាកែវ ព្រះបាឡាតគណខេត្ត និងមន្រ្តីព្រះមន្រ្តីសង្ឃគ្រប់ព្រះអង្គ និងអស់លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និង លោក ងួន ឌីណា អភិបាលស្រុកគិរីវង់ និងមន្រ្តីរាជការ ពុទ្ធបរិស័ទ្ធចំណុះជើងវត្តជាច្រើនកុះករ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print