កំហឹង​បន្តិចបន្តួច បុរស​ជា​ប្អូនថ្លៃម្នាក់ទប់​កំហឹងមិន​ជាប់​ ទាញ​ដំបង​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យ បងថ្លៃ​ទ្រាំ​មិន​បាន​ក៏​ទៅ​ប្តឹង​នគរបាល

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ព្រោះតែ​កំហឹង​បន្តិចបន្តួច បុរស​ជា​ប្អូន ថ្លៃ​ម្នាក់ត្រូវ​បាន​មន្ត្រីនគរបាល​ឃាត់ខ្លួន ខណៈ​ដែល​ទប់​កំហឹង​ មិន​ជាប់​ ក៏ទាញ​ដំបង​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យ សម្បត្តិ​របស់​បងថ្លៃ​ខ្ទេច​អស់​ជា​ច្រើន បងថ្លៃ​ទ្រាំ​មិន​បាន​ក៏​ទៅ​ប្តឹង​នគរបាល ។

ករណីហិង្សា​បង្ក​ឡើង​ដោយ​ប្អូនថ្លៃ​ឆេវឆាវ​មួយ បាន​កើតឡើង កាលពី​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៥ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​វែង ឃុំ​ផុង ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

មន្ត្រី​នគរបាល​ស្រុក​ប​សេដ្ឋ​បាន​និយាយ​ឱ្យ​ដឹង​ថា មាន​ករណី​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុង​គ្រួសារ​មួយ បាន​កើតឡើង​រវាង​បងថ្លៃ និង​ប្អូនថ្លៃ ដោយសារ​តែ​ទប់​កំហឹង​មិន​ជាប់ ដែលបានកើតឡើងកាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៥ ។

ជនសង្ស័យ​ដៃដល់​ឈ្មោះ ទឹម សា​រឿ​ន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ក្នុងភូមិ​ត្រពាំង​វែង ឃុំ​ផុង ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ បាន​ធ្វើ​សកម្មភាព​យក​ដំបង​ប្រវែង​៦០​សង់ទីម៉ែត្រ វាយ​បំផ្លិចបំផ្លាញ​របស់របរ​ក្នុងផ្ទះ​របស់​ជន​រង​គ្រោះ​ឈ្មោះ ធឿ​ង សុខ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ (​ត្រូវ ជា​បងថ្លៃ​) រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា​បណ្តាល​ឱ្យ​រង​ខូច ខាត​ចានឆ្នាំង បង់​អង្គុយ តុ ទូ និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ផ្សេង​ទៀត​ផង​ដែរ ។

មន្ត្រី​នគរបាល​ស្រុក​ប​សេដ្ឋ​បាន​បន្ត​ឲ្យដឹងថា ដោយ​ទ្រាំ​នឹង​ទ​ង្វើ​របស់​ប្អូនថ្លៃ​ចិត្តកំណាច​មិន​បាន បុរស​ជា​បងថ្លៃ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ផុង ដើម្បី​សុំ​ឱ្យ​ជួយ​អន្តរាគមន៍ ។

ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​រួច​ហើយ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​ក៏​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ​ឃុំ​ផុង​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ដៃដល់​ដែល​មាន ឈ្មោះ ទឹម សា​រឿ​នន យក​មក​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​សេដ្ឋ ។

មន្ត្រី​នគរបាល​ស្រុក​បាន​បញ្ជាក់​ថា បន្ទាប់​ពី​សួរនាំ​ជន សង្ស័យ​ដៃដល់​បាន​សារភាព​ថា រូបគេ​(​ខ្លួន​)​ពិតជា​បាន​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​តប​ស់ជន​រង​គ្រោះ​ពិត ប្រាកដ​មែន ដោយសារ​តែ​ខឹង និង​បងថ្លៃ​ជា​ជន​រង​គ្រោះ ។ ចំពោះ​ជនសង្ស័យ​ដៃដល់​ឈ្មោះ ទឹម សា​រឿ​ន រូប​នេះ​ជា​មនុស្ស​មាន​ចរិត​កាច​សាហាវ និង​ធ្លាប់​ជាប់​ពន្ធនាគារ​០១​លើក​រួច​មក​ហើយ (​ករណី​ហិង្សា​ក្នុង​គ្រួសារ​) ប៉ុន្តែ​ពុំ​រាងចាល នៅ​តែ​មិន​កែ​ចរិត​ប្រព្រឹត្ត​ដដែល ។

...

បច្ចុប្បន្ន​ជន​ដៃដល់​ត្រូវ​បាន​នគរបាល​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print