ផ្ទុះកំប៉ុងហ្គាសឆេះតូបលក់អីវ៉ាន់ចំនួន២ក្នុងសាលាបឋមសិក្សាព្រៃគប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ អគ្គីភ័យបានឆាបឆេះតូបលក់ដូរចំនួន២ក្នុងសាលាបឋមសិក្សាព្រៃគប់ ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរប្ញស្សី ក្រុងប៉ោយប៉ែត នៅវេលាម៉ោង៧និង១០នាទីយប់ ថ្បៃទី៣០ ខែមីនា ឆ្នាំ២០២៥ ។
លោកវរសេនីយ៍ទោ ព្រហ្ម  ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ៖ ក្រោយពីបានទទួលព័ត៌មានពីករណីអគ្គីភ័យឆាបឆេះ តូបលក់ដូរក្នុងសាលាបឋមសិក្សាព្រៃគប់ ស្ថិតនៅភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត  ដែលមានម្ចាស់តូបឈ្មោះ គឹម ហឿន ភេទស្រី អាយុ ៧១ឆ្នាំ ជនជាតិខ្មែរ ។ ភ្លាមៗនោះកម្លាំងអធិការក្រុងប៉ោយប៉ែតបាននាំយករថយន្តពន្លត់អគ្គីភ័យ រួមសហការជាមួយ កម្លាំងយោធាសឹករងក្រុងប៉ោយប៉ែត កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឫស្សី កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនព្រៃគប់ ក្រុមសង្គ្រោះបឋមក្រុងប៉ោយប៉ែត កម្លាំងប្រជាការពារភូមិព្រៃគប់ រថយន្តពន្លត់អគ្គិភ័យស្តាហ្គោល និងប្រជាពលរដ្ឋ បានចុះមកជួយពន្លត់អគ្គីភ័យនេះ ។
លោកអធិការបន្តថា៖ គ្នុងកិច្ចប្រតិប្តិការនេះ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន០៣ គ្រឿង៖១.រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់១ធុង។ ២.រថយន្តពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុន ស្តាហ្គោល ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់១ធុង ។ ៣.រថយន្តពន្លត់អគ្គីភ័យរបស់ក្រុមសង្រ្គោះ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ធុង ភ្លើងបានរលត់ទាំងស្រុងនៅម៉ោង ១១យប់ ។ចំពោះការខូចខាតសម្ភារៈនិងតូបលក់ដូរចំនួន០២តូប ឆេះអស់ទាំងស្រុង តែមិនបណ្តាលឲ្យឆេះដល់សាលារៀននិងមានអ្នករងរបួសនិងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ៕

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print