សម្តេចតេជោហ៊ុន សែន បើកឱកាសឲ្យដៃគូពាក់ព័ន្ធចូលរួមការពារអភិរក្សធនធានធម្មជាតិ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងបរិស្ថានរួមជាមួយអ្នកអភិរក្សធនធានធម្មជាតិទាំងអស់បានចូលរួមវេទិកាស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ ដើម្បីឈ្វេងយល់អំពីបំណងជាយុទ្ធសាស្ត្រចក្ខុវិស័យ និងបេសកកម្មរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការពារបរិស្ថាន ការពារធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងការអភិវឌ្ឍដោយចីរភាព ។ វេទិកាស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិបានប្រារព្ធធ្វើឡើងកាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នៅវិមានសន្តិភាព ដែលមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់មន្ត្រីរាជការ ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន សហគមន៍មូលដ្ឋាន សកម្មជនបរិស្ថាន និងក្រុមអភិរក្សធនធានធម្មជាតិ និងព្រះសង្ឃក៏និមន្តចូលរួមផងដែរ ។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងថា ដោយមើលឃើញពីភាពចាំបាច់ក្នុងការឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ និងកង្វល់នានាពាក់ព័ន្ធនឹងបញ្ហាបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ក្នុងពេលនេះ ដែលប្រទេសជាតិមានសុខ សន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ លោករដ្ឋមន្ត្រីជម្រាបជូនអំពីចក្ខុវិស័យ បេសកកម្ម និងសមិទ្ធផលនានា ដែលក្រសួងបរិស្ថានសម្រេចបានក្នុងរយៈពេលជិត៣ឆ្នាំកន្លងមកនេះ ។

លោករដ្ឋមន្ត្រីបន្តថា ក្រសួងបានអនុវត្តន៍គោលនយោបាយគាំពារប្រមាណ១៥កម្មវិធី ដោយផ្អែកលើលទ្ធភាពជាក់ស្តែងរបស់ក្រសួងដែលមានជាអាទិ៍ ការជួយឧបត្ថម្ភ និងជួយផ្គត់ផ្គង់ដល់មន្ត្រី សម្រាលបុត្រ រៀបការ មរណភាព អាហារថ្ងៃត្រង់ ផ្តល់របបប្រេង ចែកប្រាក់រង្វាន់ ជួយបញ្ចុះតម្លៃពិនិត្យព្យាបាលជំងឺ និងយកចិត្តទុកដាក់ចំពោះមន្ត្រីចូលនិវត្តន៍ ។ ក្រសួងបានចែកចាយដាច់ពីគ្នានូវតួនាទីភារកិច្ច និងការទទួលខុសត្រូវរវាងស្ថាប័នទទួលបន្ទុកអភិវឌ្ឍន៍ ។ ក្រសួងបានផ្ទេរគម្រោងវិនិយោគអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ចចំនួន៧៣គម្រោងទៅឲ្យក្រសួងកសិកម្ម ។

ចំណែកតំបន់ព្រៃការពារអភិរក្សព្រៃឈើ និងតំបន់ព្រៃផ្តល់ផលចំនួន១៨កន្លែងបានផ្ទេរពីក្រសួងកសិកម្ម មកឲ្យក្រសួងបរិស្ថានគ្រប់គ្រងវិញ ។

សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន មានប្រសាសន៍សម្តែងនូវអារម្មណ៍រីករាយ ដែលបានមកចូលរួមជួបជុំគ្នាលើកដំបូងរវាងអ្នកពាក់ព័ន្ធទាំងអស់ស្តីពីការងារបរិស្ថាន ឬអាចនិយាយទូលំទូលាយបានថា អ្នកការពារធនធានធម្មជាតិ ។ រយៈពេលកន្លងមកនេះ យើងហាក់ដូចជាស្ថិតនៅឆ្ងាយពីគ្នាបន្តិច នៅក្នុងពេលដែលយើងមានគោលដៅរួមនៅត្រង់ថា សកម្មភាពគឺយើងមិនទាន់បានប្រមូលផ្តុំ ដើម្បីឆ្ពោះទៅរកគោលដៅ ដែលមានរួមគ្នានោះនៅឡើយទេ ។ ដូច្នេះ ការជួបជុំគ្នា គឺបង្ហាញពីវឌ្ឍនភាពមួយ និងបង្ហាញពីការផ្លាស់ប្តូរឥរិយាបថដ៏សំខាន់មួយរបស់មន្ត្រីរាជរដ្ឋាភិបាល ។

សម្តេចតេជោមានប្រសាសន៍ទៀតថា ពិតមែនតែយើងមិនទាន់បានធ្វើសកម្មភាពរួមដែលនាំទៅដល់ប្រសិទ្ធភាពខ្ពស់ជាងមុនក៏ដោយ ប៉ុន្តែយើងក៏បានខិតខំធ្វើសកម្មភាពដាច់ដោយឡែកពីគ្នា ប៉ុន្តែសកម្មភាពទាំងអស់នេះ បានរួមចំណែកធ្វើឲ្យយើងរក្សាបានស្ថានភាពមួយនៅស្រោយស្រង់បាន ។ ប៉ុន្តែបើយើងមិនមានយន្តការទប់ស្កាត់ឲ្យបានម៉ត់ចត់តាមរយៈនៃការចូលរួមពីកម្លាំងទាំងអស់នេះទេ យើងនឹងលំបាក ដោយសម្តេចប្រៀបប្រដូចថា ហាក់បីដូចជាយើងអង្គុយបក់ផ្សែង គឺយើងមិនបានពន្លត់ភ្លើងនោះទេ ។

ក្នុងន័យនេះ សម្តេចប្រៀបប្រដូចពីការកាប់បំផ្លាញព្រៃឈើ ឆេះរបស់យើង បានចេញផុតពីក្រោលមួយចំនួនទៅហើយ ប៉ុន្តែយើងប្រមូលបានត្រឡប់មកវិញតែសេះវា នឹងទម្លាយក្រោលចេញទៅទៀត ។ ការបង្ក្រាបតែមួយ វាគ្រប់គ្រាន់ទេ ហើយយន្តការរបស់រដ្ឋ ក៏មិនគ្រប់គ្រាន់ដែរ ដូច្នេះ ការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ មិនថាកម្រិតជាតិ ឬដៃគូអភិវឌ្ឍន៍ គឺសុទ្ធតែជាការចាំបាច់ ។

សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា កន្លងទៅ រាជរដ្ឋាភិបាលបានបើកឲ្យមានវេទិការវាងរាជរដ្ឋាភិបាល នឹងវិស័យឯកជន ដើម្បីស្តាប់សំណូមពរ ដោះស្រាយបញ្ហា និងបានចាត់ទុកថា សម័យប្រជុំគណៈរដ្ឋមន្ត្រី ។ ឥឡូវនេះ អ្វីដែលកើតឡើងនៅថ្ងៃនេះ គឺមានតម្លៃស្មើនឹងសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រី ដែលចាំបាច់ត្រូវចេញ សជណ ដើម្បីគ្រប់អង្គការពាក់ព័ន្ធទាំងអស់យកទៅអនុវត្តន៍ ។ នេះជាចំណុចដែលយើងត្រូវកំណត់ពីឋានានុក្រមសម្រេច បើមិនដូច្នោះទេ អ្វីដែលយើងបាននិយាយនៅទីនេះ វាគ្រាន់តែនិយាយឲ្យពិរោះស្តាប់ប៉ុណ្ណោះ ។

នេះជាការកំណែទម្រង់មួយដែលរាជរដ្ឋាភិបាលបើកឱកាសឲ្យតួអង្គពាក់ព័ន្ធទាំងអស់ចូលរួមមតិ ហើយចាប់ពីពេលនេះតទៅ សម្តេចទទួលយកនូវសំណូមពរ នៃការរៀបចំវេទិការាជរដ្ឋាភិបាលនឹងអង្គការសង្គមស៊ីវិល ដែលពាក់ព័ន្ធលើបញ្ហាធនធានធម្មជាតិ និងបរិស្ថានធម្មជាតិក្នុងមួយឆ្នាំម្តង ៕

unnamed-1-1 IMG_9773 IMG_9767 unnamed-6

...


1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print