ខេត្តព្រៃវែង ៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារធ្វើដំណើរដោយថ្មើរជើង ដើម្បីចុះត្រួតពិនិត្យប៉ុស្តិ៍នគរបាលការពារព្រំដែន និងសួរសុខទុក្ខកងកម្លាំងតាមខ្សែបន្ទាត់ការពារព្រំដែនកម្ពុជា-វៀតណាម។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកអភិបាលខេត្តក៏បាននាំយកអំណាយមួយចំនួនរួមមាន ៖ អង្ករ ទឹកសុទ្ធ ភេសជ្ជៈ មី ត្រីខ និងថវិកាមួយចំនួន ដែលសរុបជាថវិកាចំនួន ៣២.៩១៥.០០០រៀល ដើម្បីឧបត្ថម្ភជូនដល់កងកម្លាំង និងអង្គភាពការពារព្រំដែននៅទីនោះដោយមានការអញ្ជើញចូលរួមពី៖ លោក អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត ស្នងការ ស្នងការរងនគរបាលខេត្ត មេបញ្ជាការនគរបាលវរការពារព្រំដែន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការ មេបញ្ជាការរងតំបន់ប្រតិបត្តិការរងខេត្ត មេបញ្ជាការកងវរសេនាតូចលេខ២២៩ អភិបាលស្រុកពាមជរ អធិការនគរបាលស្រុក មេបញ្ជាការផែ្នកសឹងរងស្រុកពាមជរ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមជរ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ ៕
ដោយ ៖ សិលា