ទស្សនាវដ្ដី« Qiushi» ចុះផ្សាយអត្ថបទសំខាន់របស់លោក Xi Jinping ក្រោមចំណងជើងថា « ឆ្ពោះទៅកាន់គោលដៅដ៏មហាស្ចារ្យដោយអង់អាចក្លាហាន ដើម្បីកសាងប្រទេសខ្លាំងខាងបច្ចេកវិទ្យា »

ចែករំលែក៖

ប្រទេសចិន៖​ ទស្សនាវដ្ដី « Qiushi» ​បោះពុម្ភ​ផ្សាយ​នៅ​ថ្ងៃទី​ ១ ខែ​មេសា ​ចុះផ្សាយអត្ថបទសំខាន់​របស់​លោក​ ​Xi Jinping​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនីស្ត​ចិន​ ប្រធាន​រដ្ឋចិន​ និង​ជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន ​​​​​ក្រោម​ចំណង​ជើង​ថា​ « ឆ្ពោះ​ទៅ​កាន់​គោលដៅ​ដ៏​មហាស្ចារ្យដោយ​​​អង់អាចក្លាហាន​ ដើម្បីកសាង​ប្រទេសខ្លាំង​​ខាងបច្ចេកវិទ្យា​​ ​​​»។

អត្ថបទ​បាន​គូសបញ្ជាក់ថា ​​បច្ចេកវិទ្យា​រីកចម្រើន​ ប្រជាជាតិ​ក៏​ខ្លាំង​ ​បច្ចេកវិទ្យា​ខ្លាំង ​ប្រទេស​ក៏​ខ្លាំង​។ ​​ចាប់ពី​សមាជ​បក្ស​លើកទី​១៨ មក ​​​មជ្ឈិម​បក្ស​បាន​​ជំរុញ​និង​អនុវត្ត​​យ៉ាង​ស៊ីជម្រៅ​នូវ​យុទ្ធសាស្ត្រ​ដែល​ការច្នៃប្រឌិត​ថ្មី​ជំរុញ​ការអភិវឌ្ឍ ​ ​បាន​លើកឡើង​ភារកិច្ច​យុទ្ធសាស្ត្រ​អំពី​ការពន្លឿន​កសាង​ប្រទេស​បែបផែន​ច្នៃប្រឌិតថ្មី​ ​​និង​បាន​កំណត់​​គោលដៅ​តស៊ូ​ដែល​កសាង​ប្រទេស​បច្ចេកវិទ្យា​ខ្លាំង​នៅឆ្នាំ​២០៣៥។

...

អត្ថបទ​បាន​សរសេរ​ថា ​​ក្នុង​ការអនុវត្ត​អភិវឌ្ឍ​បុព្វហេតុ​បច្ចេកវិទ្យា​ក្នុង​យុគសម័យថ្មី ​​យើងត្រូវ ​៖ ​ប្រកាន់​ខ្ជាប់​នូវ​​ការដឹកនាំ​ដោយ​គ្រប់ជ្រុងជ្រោយ​នៃ​បក្ស ​ ​​ប្រកាន់​ខ្ជាប់​​នូវ​​មាគ៌ា​ច្នៃ​ប្រឌិត​ថ្មី​​ដោយ​ម្ចាស់ការ​ដែល​មាន​​លក្ខណៈពិសេសចិន ​ប្រកាន់​ខ្ជាប់​​នូវ​​ការច្នៃប្រឌិតថ្មី​ដឹកនាំ​ការអភិវឌ្ឍ​​​ ​​​ប្រកាន់​ខ្ជាប់​លក្ខណៈ​តម្រង់ទិស​យុទ្ធសាស្ត្រ​​ «ចំពោះ​វិស័យ​៤ » ធ្វើកំណែទម្រង់​ស៊ីជម្រៅ ដើម្បី​បង្កើន​កម្លាំងចលករ​នៃ​ការច្នៃប្រឌិតថ្មី​ ប្រកាន់​ខ្ជាប់​នូវ​ការ​ជំរុញ​វដ្ដវិលជុំ​ដោយ​វិជ្ជមាន​នៃ​​ធនធាន​មនុស្ស​ខាង​ការអប់រំ​និង​បច្ចេកវិទ្យា​​​ ប្រកាន់​ខ្ជាប់​ការបណ្តុះបណ្តាល​វប្បធម៌​ច្នៃប្រឌិត​ថ្មី ​​និង​​ប្រកាន់​ខ្ជាប់​ការ​បើកទូលាយ​និង​ធ្វើ​កិច្ចសហប្រតិបត្តិការ​​ខាង​បច្ចេកវិទ្យា ​ដើម្បី​ផ្តល់​ផល​ប្រយោជន៍​ដល់​មនុស្សជាតិ៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print