អន្តរជាតិ ៖ នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ៣១ ខែមីនា លោក Trump ប្រធានាធិបតីអាមេរិក បានថ្លែង ថា លោកនឹង បន្ត វាយ ប្រហារ កងកម្លាំងប្រដាប់អាវុធ Houthi នៅ ប្រទេសយេម៉ែន ។ លោក ក៏ បាន គំរាម ក្រុម Houthis និង អ៊ីរ៉ង់ ថា ៖ ការ ឈឺ ចាប់ ពិត ប្រាកដ មិន ទាន់ មក ដល់ នៅ ឡើយ ទេ ។
គេហទំព័រ «CCFR China state-controlled media » លោក Trump បានបង្ហោះសារនៅលើបណ្តាញ ទំនាក់ទំនង សង្គម របស់ លោក ថា ក្រុម Houthis បានទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីរង ការវាយប្រហារយ៉ាង ខ្លាំងក្លា ជាបន្ដបន្ទាប់ក្នុងរយៈពេលពីរសប្តាហ៍កន្លងមក ហើយសមត្ថភាពរបស់ពួកគេក្នុងការគំរាមកំហែងការដឹកជញ្ជូន និងតំបន់កំពុងត្រូវបានបំផ្លាញយ៉ាងឆាប់រហ័ស ។
គេហទំព័រ «CCFR China state-controlled media » បន្ទាប់ពីលោក Trump បានចេញបញ្ជា ធ្វើ”សកម្មភាពយោធាយ៉ាងដាច់ម៉ាត់និងខ្លាំង ក្លា ” ទៅលើ កង កម្លាំង ប្រដាប់អាវុធ Houthi កាលពីថ្ងៃទី ១៥ ខែមីនា កងកម្លាំងយោធាសហ រដ្ឋ អាមេរិក បាន ធ្វើការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ ដើម្បីប្រឆាំងនឹងកងកម្លាំង ប្រដាប់ អាវុធ Houthi ៕
ដោយ ៖ សិលា