ឧត្តម​សេនីយ៍​ទោ​ ឈឿន​ ប៊ុន​ឆន​៖​ ថ្ងៃបុណ្យចូលឆ្នាំថ្មីខាងមុខនេះ​ (សង្ក្រាន្ត) វិធានការបង្ការ និងត្រៀមបង្ក្រាបយ៉ាងម៉ឺងម៉ាត់​ គឺបានរៀបចំរួចរាល់ហើយ

ចែករំលែក៖

ខេត្ត​ព្រៃវែង​៖​ លោកឧត្តមសេនីយ៍ទោ​ ឈឿន​ ប៊ុន​ឆន​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្ត​ព្រៃវែង​ បានឱ្យដឹង​នៅព្រឹកថ្ងៃ​ទី០២​ ខែមេសា​ ឆ្នាំ​២០២៥នេះថា៖​ ម្សិលអង្គុយហូបកាហ្វេ មានបងប្រុសម្នាក់នៅខាងសារព័ត៌មានបានសួរខ្ញុំរបៀបលេងៗថា៖​ បុណ្យចូលឆ្នាំ (សង្ក្រាន្ត) ប៉ុន្មានថ្ងៃខាងមុខនេះ តើប្អូនឆនឯងបារម្ភរឿងសន្តិសុខក្នុងខេត្តព្រៃវៃងឬទេ? ពិសេសរឿងក្មេងៗវ៉ៃកាប់ចាក់គ្នា?

លោកឧត្តមសេនីយ៍ទោ​ ស្នងការ​បានឱ្យដឹងទៀតថា​ លោកញញឹមនិងឆ្លើយត្រឡប់ថា៖​ ខ្ញុំមានជំនឿនឹងមិនមានក្មេងៗឬចាស់ៗឈ្លោះកាប់ចាក់គ្នានោះទេ! ទី១ ខ្ញុំយល់ឃើញ បច្ចុប្បន្នស្រទាប់យុវជនក្នុងខេត្តកាន់តែយល់ដឹងពីតម្លៃកិត្តិយសសេចក្តីថ្លៃថ្នូរទាំងផ្ទាល់ខ្លួន និងកិត្តិយសមុខមាត់ខេត្តព្រៃវែងតែម្តង ដូចនេះពួកគាត់នឹងមិនធ្វើអំពើណាមួយឈានទៅលក់មុខមាត់គ្រួសារគាត់ឬមុខមាត់កិត្តិយសខេត្តព្រៃវែងឡើយ ។ ទី២ ស្រទាប់យុវជនក៏មានការខ្លាចខ្នោះឃ្នាង មន្ទីរឃុំឃាំងផងដែរ ។

...

បន្ថែមពីនេះ​ លោកស្នងការ​បានបញ្ជាក់ថា​ យ៉ាងណាក៏ដោយ វិធានការបង្ការ និងវិធានការត្រៀមបង្ក្រាបយ៉ាងម៉ឺងម៉ាត់ក៏ពួកខ្ញុំបានរៀបចំរួចរាល់ហើយផងដែរ ។ បើក្មេងៗឬចាស់ៗណាមួយមិនស្រលាញ់កិត្តិយសហ៊ានប្រព្រឹត្តបទល្មើស នោះច្បាស់លាស់ណាស់ រត់គេចទៅដល់រន្ធក្តាមក៏ត្រូវជីកយកមកអនុវត្តទោសឱ្យខាងតែបានដែរ។ បើពួកគាត់មិនជឿ សាកល្បងប្រមាថទៅ!
ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print