Haaland ត្រូវ​អវត្តមាន​ដល់​ទៅ ៧ សប្តាហ៍​ដោយសារ​របួស​កជើង

ចែករំលែក៖

អ្នកចាត់ការក្លឹបបាល់ទាត់ Manchester City លោក Pep Guardiola បាននិយាយថា ខ្សែប្រយុទ្ធ Erling Haaland នឹងអវត្តមានដល់ទៅ 7 សប្តាហ៍ដោយសសររបួសកជើងដែលគាត់បានរងរបួសក្នុងការប្រកួត FA Cup វគ្គ 1/4 ផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យនៅលើទឹកដី Bournemouth។

 

កីឡាករសញ្ជាតិន័រវេសត្រូវបានប្តូរចេញនៅនាទីទី 61 បន្ទាប់ពីរកបានគ្រាប់បាល់តាមស្មើ ខណៈដែល Man City បានបន្តយកឈ្នះក្រុម Cherries 2-1 និងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ វីដេអូមួយត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលបង្ហាញពីកីឡាករវ័យ 24 ឆ្នាំរូបនេះបានចាកចេញពីកីឡដ្ឋាន Vitality ដោយប្រើប្រាស់ឈើច្រត់ និងដោយកជើងខាងឆ្វេងរបស់គាត់នៅក្នុងស្បែកជើងកវែងការពារ។

 

លោក Guardiola បាននិយាយថា “ពួក គ្រូពេទ្យនិយាយចន្លោះពីប្រាំទៅប្រាំពីរសប្តាហ៍។ ដូច្នេះសង្ឃឹមថាចុងបញ្ចប់នៃរដូវកាលនេះ គាត់នឹងត្រៀមខ្លួនរួចរាល់ហើយអាចលេងក្នុងកម្មវិធីClub World Cup។

...

ការអវត្តមានរយៈពេលប្រាំសប្តាហ៍នឹងធ្វើឱ្យ Haaland ខកខានការប្រកួតចំនួន 6 រួមទាំងការប្រកួត FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយនឹងក្រុម Nottingham Forest នៅថ្ងៃទី 26 ខែមេសា។ ប្រសិនបើគាតជាទាន់ពេលគាត់នឹងវិល​វិញ​ក្នុង​ការ​ប្រកួត Premier League ទល់​នឹង Southampton នៅ​ថ្ងៃ​ទី 10 ខែ​ឧសភា។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print