Dani Alves និង​ភរិយា​ជប់លៀង​ររយៈពេលពីរថ្ងៃជាប់គ្នាបន្ទាប់ពីជៀសផុតការ​ផ្ដន្ទាទោស​បំពាន​ផ្លូវ​ភេទ

ចែករំលែក៖

អតីតខ្សែការពារក្រុម Barcelona និងជម្រើសជាតិប្រេស៊ីល Dani Alves បានប្រារព្ធពិធីជប់លៀងជាមួយភរិយារបស់គាត់ឈ្មោះ Joana Sanz រយៈពេលពីរថ្ងៃជាប់គ្នា បន្ទាប់ពីតុលាការកំពូលនៃ តំបន់Catalonia របស់អេស្ប៉ាញលុបចោលការផ្តន្ទាទោសពីបទរំលោភផ្លូវភេទរបស់គាត់។

តុលាការបានសម្រេចថាសាលក្រមដើមមាន “ភាពមិនស៊ីសង្វាក់គ្នា និងភាពផ្ទុយគ្នា” ដែលនាំទៅដល់ការលុបចោលការផ្តន្ទាទោសលើការរំលោភផ្លូវភេទរបស់ Alves កាលពីថ្ងៃទី 28 ខែមីនា។ 

ដំណឹងនេះបានកើតឡើងជាការធូរស្រាលយ៉ាងសំខាន់ដល់ Alves ដែលត្រូវបានកាត់ទោសក្នុងឆ្នាំ 2023 ពីបទរំលោភផ្លូវភេទលើនារីម្នាក់នៅក្នុងក្លឹបរាត្រី Barcelona ។ 

បន្ទាប់ពីសាលក្រមត្រូវបានប្រកាស Alves បានត្រលប់ទៅផ្ទះ Barcelona វិញនៅពេលរសៀល ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយលើសេចក្តីសម្រេចនេះបើយោងតាមកាសែតអេស្ប៉ាញ Marca ។

Sanz ភរិយារបស់ Alves ក៏​បាន​ចូល​បណ្ដាញ​សង្គម​ដើម្បី​បង្ហាញ​ពី​អារម្មណ៍​របស់​នាង។ នាងបានសរសេរនៅលើ Instagram ថា “ខ្ញុំត្រូវបានគេរិះគន់ ប្រមាថ គំរាមកំហែង និងធ្វើបាបអស់រយៈពេល 2 ឆ្នាំដូចជាខ្ញុំត្រូវបានចោទប្រកាន់។ ទោះបីជាមានការបំផ្លិចបំផ្លាញពីប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជនក៏ដោយ ខ្ញុំបានប្រកាន់ជំហររឹងមាំ មិនបោះបង់តាមការរំពឹងទុក រក្សាការជឿជាក់របស់ខ្ញុំ និងការពារគំនិតរបស់ខ្ញុំដោយមិនធ្វើឱ្យអ្នកដទៃងងឹតងងុលឡើយ។ សូមឈប់បង្ហាញការស្អប់ខ្ពើមចំពោះមនុស្សដែលអ្នកស្ទើរតែមិនស្គាល់។”

Alves រកប្រាក់បានជិត 60 លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ រួមទាំងប្រាក់បៀវត្សរ៍ 11 លានដុល្លារក្នុងមួយឆ្នាំៗអំឡុងពេលគាត់លេងឱ្យក្លឹប Barcelona ។ បន្ទាប់ពីផ្លាស់ទៅក្លឹប UNAM ក្នុងប្រទេសម៉ិកស៊ិកក្នុងឆ្នាំ 2022 Alves រកបាន 325,000 ដុល្លារក្នុងមួយសប្តាហ៍។ ទោះ​ជា​យ៉ាង​ណា​បន្ទាប់​ពី​ការ​ចាប់​ខ្លួន​ក្លឹប UNAM បាន​បញ្ចប់​កិច្ច​សន្យា​របស់​លោក​និង​ទាមទារ​សំណង​ចំនួន 5 លាន​ដុល្លារ​។

ឥឡូវនេះការផ្តន្ទាទោសរបស់គាត់ត្រូវបានលុបចោល Alves កំពុងពិចារណាលើបណ្តឹងបកទៅកាន់ក្លឹប UNAM វិញសម្រាប់ការបញ្ចប់កិច្ចសន្យារបស់គាត់ដោយគ្មានមូលហេតុ។ គាត់គ្រោងនឹងស្វែងរកសំណងចំនួន 2 លានដុល្លារសម្រាប់ការបញ្ចប់ការងារនេះ និងបន្តចាត់វិធានការផ្លូវច្បាប់ចំពោះ ការខូចខាតខាងសីលធម៌ ការបរិហារកេរ្តិ៍ និងការបណ្តេញចេញដោយអយុត្តិធម៌។

Alves វ័យ 41 ឆ្នាំត្រូវបានគេចាត់ទុកថាជាខ្សែការពារដ៏ល្អបំផុតដោយបានឈ្នះពានរង្វាន់ចំនួន 42 ក្នុងការលេងឱ្យក្លឹបធំៗនៅអឺរ៉ុបដូចជា Barcelona, ​​Juventus និង PSG ។

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print