ក្រោយ
បរាជ័យយ៉ាងខកចិត្តក្នុងលទ្ធផល 2-1
លោក Jose Mourinho អ្នកចាត់ការក្រុម Fenerbahceបានទៅក្តិចច្រមុះលោក Okan Buruk គ្រូបង្វឹក Galatasaraធ្វើឱ្យមានការភ្ញាក់ផ្អើលពេញទីលានប្រកួត។
ក្រុមរបស់លោក Mourinho បានរងបរាជ័យយ៉ាងខកបំណងក្នុងលទ្ធផល 2-1 ក្នុងទឹកដីរបស់ខ្លួនក្នុងវគ្គ 1/4 ផ្តាច់ព្រ័ត្រនៃពានរង្វាន់ទួរគី Cup។
ការប្រកួតនេះត្រូវបានបញ្ចប់ដោយភាពច្របូកច្របល់ ដែលបង្កឡើងដោយលោក Mourinho ហើយក៏មានកីឡាករបីនាក់ត្រូវបានបណ្តេញចេញគឺ Mert Yandas របស់ Fenerbahce និង Kerem Demirbay
និង Baris Yilmaz របស់ Galatasaray។
ក្រោយចប់ការប្រកួត
គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់Mourinhoពិតជាមិនសប្បាយចិត្ត ហើយត្រូវបានគេមើលឃើញថាបានដើរទៅក្តិចច្រមុះសមភាគីរបស់គាត់។ លោកBuruk បានដួលបន្ទាប់ពីឧបទ្ទវហេតុនេះ ខណៈដែលកីឡាករមកពីភាគីទាំងសងខាងបានប្រញាប់ប្រញាល់ចូល ស្របពេលដែលគ្រូបង្វឹករបស់ Galatasaray បានទុកដៃបិទច្រមុះ និងមុខរបស់គាត់។
ចំណែក
Mourinho ត្រូវបានចាប់ចេញពីកន្លែងកើតហេតុជាបន្តបន្ទាប់ដោយសមាជិកនៃបុគ្គលិកគ្រូបង្វឹករបស់គាត់។ អតីតគ្រូបង្វឹក Chelsea, Man United និង Tottenham បានរួចផុតពីការដាក់ទណ្ឌកម្មនៅយប់នោះ។
វាមិនមែនជាលើកទីមួយទេ ដែលលោក Mourinho ពាក់ព័ន្ធនឹងការប៉ះទង្គិចរាងកាយជាមួយគ្រូបង្វឹកដែលជាគូរប្រកួតរបស់ខ្លួន។ គាត់បានបង្កការខឹងសម្បារក្នុងប្រទេសអេស្ប៉ាញក្នុងឆ្នាំ 2011 ពេលគាត់បានប៉ះគ្នាជាមួយជំនួយការរបស់ Barcelona លោក Tito Vilanova ក្នុងអំឡុងពេលដែលគាត់ធ្វើជាគ្រូបង្វឹក Real Madrid ។