ក្មេងៗ​ទំនើង​២ក្រុម​ វាយ​គ្នា​ទៅ​វិញ​ទៅ​មក​ចំនុច​ស្ថានីយ​ប្រេង​ឥន្ធនៈ​PTT ជិតផ្សារ​ស្ទឹងមានជ័យ​ចាស់

ចែករំលែក៖

​ភ្នំពេញៈ ក្មេងទំនើង២ក្រុម​ប្រដាប់​ដោយ​មួក​សុវត្ថិភាព​ និង​ខ្សែ​ក្រវ៉ាត់​ បានបេីកឆាកប្រយុទ្ធគ្នា បណ្តាល​អោយ​មាន​អ្នក​រងរបួស​តិចតួច​ ហើយនាំគ្នា​រត់​គេច​បាត់ ។

​ ហេហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើកាល
ពីម៉ោង១២និង៣០នាទីឈាន​ចូល​ថ្ងៃ​ទី​៤​ ខែ​មេសា ​ឆ្នាំ​២០២៥ ​នៅចំនុច​ស្ថានីយ​ប្រេង​ឥន្ធនៈ​PTT ជិតផ្សារ​ស្ទឹងមានជ័យ​ចាស់​ ផ្លូវលេខ២១៧​ សង្កាត់​ស្ទឹងមានជ័យ​ទី​២​ ខណ្ឌ​មានជ័យ​ ។
​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានអោយ​ដឹង​ថា​ ករណី​ហឹង្សា​រវាង​ក្មេង​ទំនើង​២ក្រុម​ បានវាយ​គ្នា​ទៅវិញទៅមក​ មិន​ដឹងថា​មូលហេតុ​អ្វី​នោះទេ​ ដំបូង​ឡើយ​ ពួកគាត់​​បាន​ឃេីញ​ក្មេង​ទំនើង​ចំនួន​២ក្រុម​ដោយ​មួយ​ក្រុម​មាន​មានគ្នា​៣ទៅ​៤នាក់​ បានបេីក​ឆាក​ប្រយុទ្ធ​គ្នា​ ដោយ​ម្ខាង​ៗប្រដាប់​ដោយ​មួក​សុវត្ថិភាព​ និង​ខ្សែ​ក្រវ៉ាត់​ វាយ​គ្នា​ទៅ​វិញ​ទៅ​មក​ បណ្តាល​អោយ​មាន​អ្នក​រងរបួស​តិចតួច​ផងដែរ​ ។
​ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ ក្រោយវាយ​គ្នា​រួច​ក្រុម​ក្មេង​ទំនើង​ទាំង​នោះ​ បាននាំគ្នា​ជិះ​ម៉ូតូ​គេច​ចេញ​បាត់​ទៅ​អស់​។

​ពាក់ព័ន្ធ​ករណី​នេះ​ផងដែរ​ បងប្អូនប្រជាពលរដ្ឋសំណូម​ពរ​ អោយ​អាជា្ញធរ​មាន​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​រក​ក្រុម​ក្មេង​ទំនើង​ទាំង​នោះ​ មក​អប់រំ​ណែនាំ​ឬមាន​ចំណាត់​តាម​ផ្លូវ​ច្បាប់​ផង​ដែរ​ ព្រោះ​ថា​ក្មេងៗ​ទំនើង​ទាំង​នោះ​តែង​តែ​បង្ករ​ភាព​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ​ និងបង្កឲ្យបាត់បង់​សណ្តាប់​ធ្នាប់​ក្នុង​មូលដ្ឋាន​ថែមទៀត​ផង​ ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print