រថយន្តកែច្នៃ បើកត្រឡប់ក្រោយមិនប្រយ័ត្នត្រូវរថយន្តមួយគ្រឿងទៀតបុករងការខូតខាត

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកែច្នៃប្រភេទកង់បីសាមឡមួយគ្រឿងបើកបត់ត្រឡប់ក្រោយមិនប្រយ័ត្ន ត្រូវរថយន្ត នីសាន់ ណាវ៉ារ៉ា បុកបណ្តាលឲ្យរងការខូតខាតទាំងសងខាង។

ករណីនេះបានកើតឡើងនៅពីវេលាម៉ោង១០ និង២០នាទីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៤ មុខច្រកចូលសាលាក្តីខ្មែរក្រហម ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ។

តាមប្រភពពីកន្លែងកើហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ សាមឡ មួយគ្រឿងពណ៌ខៀវ បើកដោយបុរសម្នាក់ តាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីលិចទៅកើត រីឯរថយន្តនីសាន់ ណាវ៉ារ៉ា ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2P-5436 បើកបរដោយបុរសម្នាក់រួមដំណើរមនុស្ស៣នាក់ទៀត ក្នុងទិសដៅស្រមគ្នា ខណៈមកដល់មុខច្រកចូលសាលាក្តីខ្មែរក្រហម ស្រាប់តែ រថយន្តសាមឡ បើកបត់ត្រឡប់ក្រោយ មិនបានស៊ីញ៉ូភ្លើង និងដោយកន្លែងនោះគ្មានភ្លើងបំភ្លឺផ្លូវងងឹត ធ្វើឲ្យរថយន្ត នីសាន់ណាវ៉ារ៉ា ជ្រុលទៅបុកចំពាក់កណ្តាលរថយន្ត សាមឡ បណ្តាលឲ្យវិលមួយជំុ តែគ្មានអ្នករងរបួស ដោយរថយន្ត នីសាន់ណាវ៉ារ៉ា រងការខូតផ្នែកខាងមុខហើយក៏គ្មានអ្នករបួសដែរ ។

ក្រោយពេលកើតហេតុ ដោយសារភាគីទាំង២ចរចារមិនត្រូវគ្នា ទើបសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកមករក្សាទុកនៅផ្នែកចរាចរណ៍ខណ្ឌដើម្បីរងចាំដោះស្រាយជាក្រោយ ៕

image3 image2 image1

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print