ភ្នំពេញ ៖លោក ឃួង ស្រេង អភិបាលរាជធានី និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ ឱ្យបានល្អប្រសើរបំផុតនាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ជាការសំខាន់ និងអាទិភាព ដែលអាជ្ញាធរខណ្ឌទាំង១៤ ត្រូវតែគិតគួរ និងយកចិត្តទុកដា់ឱ្យបានខ្ពស់បំផុត ដេីម្បីឱ្យពិធីបុណ្យចូលឆ្នាំថ្មីប្រព្រឹត្តទៅដោយរលូន និងធានាថាមិនមានបញ្ហាកេីតឡេីង។ ក្នុងនោះដែ រឯកឧត្តមអភិបាល ក៏បានណែនាំដល់គណៈបញ្ជាការឯភាពខណ្ឌ ក៏ដូចកំលាំងសមត្ថកិច្ចជំនាញ ត្រូវយកចិត្តទុកដាក់ លើការល្បាតត្រួតពិនិត្យអាវុធជាតិផ្ទុះ ការត្រួតពិនិត្យជាតិអាល់កុល និងអប់រំណែនាំដល់ប្រជាពលរដ្ឋក្នុងមូលរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្ន និងបង្ការគ្រោះអគ្កិភ័យ កុំមានការធ្វេសប្រហែស។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំបែបនេះក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំនៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ ដើម្បីបន្តត្រួតពិនិត្យវឌ្ឍនភាពលើការងារសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែឆ្នាំ២០២៥ ដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខនៅសាលារាជធានីភ្នំពេញ។
លោក អភិបាលរាជធានីភ្នំពេញ ក៏បានជំរុញឲ្យមានការធ្វើការរួមគ្នារវាងអាជ្ញាធរនិងសមត្ថកិច្ចដោយបែងចែកកម្លាំងសមត្ថកិច្ចល្បាតទាំងថ្ងៃទាំងយប់ ដើម្បីធានាថា ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ ប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយ ខណៈដែលអាជ្ញាធររំពឹងថា សង្រ្គាន្តវត្តភ្នំឆ្នាំនេះ នឹងមានប្រជាពលរដ្ឋមកលេងកម្សាន្តសប្បាយយ៉ាងច្រើនកុះករជាងឆ្នាំមុខៗ ហើយត្រូវយកបទពិសោធន៍នាឆ្នាំកន្លងទៅ ធ្វើជាបទពិសោធន៍ និងធ្វើឲ្យបា នល្អប្រសើរ។ ពាក់ព័ន្ធនឹងការដាក់កងកម្លាំងសន្តិសុខនេះ លោក អភិបាលណែនាំឲ្យរៀបចំទីបញ្ជាការស្រាលមួយចំនួន ដូចជាការដាក់ឧបករណ៍បំពងសំឡេងដោយសហការជាមួយវិទ្យុជាតិកម្ពុជា ដើម្បីងាយស្រួលជួនដំណឹងដល់ប្រជាពលរដ្ឋដែលមកលេងកម្សាន្តនៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ នៅពេលែលមានបញ្ហាកេីតឡេីង ឬត្រូវធ្វេីការណែនាំដល់ពួកគាត់អំពីដំណឹងផ្សេងៗ។ ក្រៅពីនេះត្រូវរៀបចំចំណតរថយន្តក្រុងឲ្យបានសមរម្យសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ មកលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីត្រូវពង្វាងចរាចរណ៍កុំឲ្យកកស្ទះនៅកន្លែងសប្បាយភាព, ត្រូវគិតគួរអំពីបរិស្ថាន ដោយត្រូវមានការសម្អាត ការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីឲ្យទីក្រុងស្អាត ជាពិសេសកន្លែងដែលប្រជាពលរដ្ឋមកលេងកម្សាន្តសប្បាយ, ត្រូវតុបតែងភ្លើងពណ៌តាមដងផ្លូវ តាមដើមឈើ លាបថ្នាំឲ្យស្រស់ស្អាត និងត្រូវត្រួតពិនិត្យចរន្តអគ្គិសនីផងដែរ កុំឱ្យចរន្តអគ្គិនីឆ្លង ឬឆក់ពលរដ្ឋដែលមកលេងច្រើន។
លោក អភិបាលបានណែនាំជាពិសេសត្រូវធានាបាននូវសុវត្ថិផ្ទះនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខណៈពួកគាត់ទៅលេងស្រុកកំណើតអស់ដោយត្រូវដាក់កម្លាំងល្បាតជាប្រចាំ។ ចំពោះទីតាំងដែលមានពលរដ្ឋទៅលេងកម្សាន្តច្រើន កងកម្លាំងសមត្ថកិច្ចត្រូវបង្កើនឲ្យកាន់តែច្រើនផងដែរ ដើម្បីធានាកុំមានបញ្ហាកើតឡើង។
លោក នូវបានណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នចំពោះភ្លើងទៀន ធូប ចរន្តអគ្គិសនី ដែលនាំឱ្យកើតជាជាអគ្គិភ័យជាយថាហេតុ។ចំពោះយុវជនមួយដែលលេងប៉ាតម្សៅ ជះទឹក បាញ់ទឹក ខុសទំនង ឬហួសហេតុ ដែបង្កផលប៉ះពាល់ដល់អ្នកដំណើរតាមម៉ូតូ តាមរថយន្ត តាមផ្លូវជាដើម អាជ្ញាធរ ក៏ត្រូវពនិត្យមើលផងដែរ។
ក្រោយចប់កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអញ្ជើញចុះពិនិត្យទីតាំងព្រឹត្តិការណ៌រៀបចំសង្រ្គាន្តវត្តភ្នំឆ្នាំ២០២៥នៅជុំវិញរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំនិងបានណែនាំផ្នែកជំនាញឱ្យរៀបចំបានល្អបំផុតពិសេសណែនាំដល់ក្រុមវឌ្ឍនះឱ្យសរសេរអក្សជាតិឱ្យធំអក្សអន្តជាតិតូចជាងហើយអក្សជាតិនៅខាងលើហើយដកខ្លោងទ្វាររបស់ក្រុមហ៊ុនឱ្យឆ្ងាយពីវត្តភ្នំបន្តិចឱ្យទៅជាប់ខាងមុខក្រសួងរ៉ែនិងឋាមពុលលើមហាវិថីនរោត្ដមវិញ៕ ដោយ សំរិត