ភ្នំពេញ៖ ស្ពានអាកាស មរតកតេជោ ស្ថិតនៅចំណុចក្បាលថ្នល់ ជាចំណុចប្រសព្វរវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងមហាវិថីកងយោធពលខេមរភូមិន្ទ(ផ្លូវលេខ២៧១) ស្ថិតនៅខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ នឹងត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ ។
គម្រោង«ស្ពានអាកាស មរតកតេជោ» ត្រូវបានសាងសង់ដោយក្រុមហ៊ុន OCICកាលថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២។
លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ កន្លងទៅបានឱ្យដឹងថា ៖ ស្ពានអាកាស “មរតកតេជោ” ជាស្ពានអាកាសពីរជាន់ដំបូងគេនៅប្រទេសកម្ពុជា គ្រោងនឹងសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។
ស្ពានអាកាស “មរតកតេជោ” នឹងជួយដល់កាត់បន្ថយការខាតបង់ពេលវេលា ក្នុងការធ្វេីដំណេីរ សន្សំសំចៃ សម្រួលលំហូរចរាចរណ៍ ធ្វើឱ្យប្រជាពលរ ដ្ឋងាយស្រួលក្នុងការធ្វើដំណើរជាពិសេសពេលរដូវបុណ្យទានម្តងៗដូចជាក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះជាដេីម។
សមិទ្ធផលថ្មីៗៗជាបន្តបន្ទាប់ទៀតនឹងលេចរូបរាងឡើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ អរគុណសន្តិភាព និងការអភិវឌ្ឍ 🇰🇭🇰🇭🇰🇭 ៕
ដោយ ៖ សិលា