អន្តរជាតិ ៖ នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ៥ ខែមេសា ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េខាងជើងបានផ្សាយដំណឹង បាន ឱ្យដឹងថា លោកគីម ជុងអ៊ុន អគ្គលេខាបក្សពលករកូរ៉េ និងជាប្រធានគណៈកម្មការកិច្ចការរដ្ឋបានចុះ ត្រួត ពិនិត្យ មូលដ្ឋាន ហ្វឹកហ្វឺនកង កម្លាំងប្រយុទ្ធពិសេសនៃកងទ័ពប្រជាជនកូរ៉េខាងជើង នៅថ្ងៃទី ៤ ខែ មេសា និងផ្ដល់ អនុសាសន៍ ណែនាំ ដល់ការហ្វឹកហ្វឺនចម្រុះ។
គេហទំព័រ «CCFR China state-controlled media » ការផ្សាយ ដំណឹង បាន ឱ្យដឹងថា លោកគីម ជុងអ៊ុនបាន ពិនិត្យមើល នូវ ការ ហ្វឹកហ្វឺន យុទ្ធសាស្ត្រ ដ៏ចម្រុះ និងការប្រកួតបាញ់អាវុធវាយឆ្មក់ដោយគូសបញ្ជាក់ថា យើងត្រូវតែ ពង្រឹង សមត្ថភាព ប្រយុទ្ធ របស់ខ្លួន ដើម្បីយកឈ្នះនៅលើសមរភូមិតាមរយៈការហ្វឹកហ្វឺនកម្រិតខ្លាំង ការពង្រឹងកងកម្លាំងពិសេស គឺជាចំណែក ដ៏សំខាន់នៃយុទ្ធសាស្ត្រកសាងយោធាបច្ចុប្បន្នរបស់ប្រទេសកូរ៉េខាងជើង ។ លោក បាន អំពាវនាវ ឱ្យមាន វិធានការ ជា បន្តបន្ទាប់ ដើម្បី អភិវឌ្ឍ សមត្ថភាព ពិសេស ក្នុង សង្គ្រាម ឱ្យ បាន ខ្ពស់ ។
គេហទំព័រ «CCFR China state-controlled media » ការផ្សាយ ដំណឹង បានឱ្យដឹងថា លោកគីម ជុងអ៊ុនបាន សាកល្បង បាញ់ កាំភ្លើង លបបាញ់ ដោយ ផ្ទាល់ ដែលកងកម្លាំងពិសេសត្រូវប្រើប្រាស់ និង សម្តែងការពេញចិត្ត ចំពោះ មុខងារ និង អនុភាព នៃ អាវុធ ៕
ដោយ ៖ សិលា