ភ្នំពេញ៖ យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ម្សិលមិញនេះ បានកើតឡើងចំនួន៨លើក បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ១០នាក់។ ដូច្នេះមិនត្រូវបើកបរល្មើសល្បឿនកំណត់! គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!
ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥) បានកើតឡើងចំនួន ៨លើក (យប់ ៣លើក) បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ (ស្រី២នាក់), រងរបួសសរុប ១០នាក់ (ស្រី ៣នាក់), រងរបួសធ្ងន់ ៦នាក់ (ស្រី ១នាក់) រងរបួសស្រាល ៤នាក់ (ស្រី២នាក់) និងមិនពាក់មួកសុវត្ថិភាព ៣នាក់ (យប់ ១នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ២លើក (ស្លាប់២នាក់, របួសធ្ងន់ ០នាក់, របួសស្រាល០នាក់), មិនគោរពសិទ្ធិ ២លើក (ស្លាប់ ០នាក់, របួសធ្ងន់២នាក់, របួសស្រាល ០នាក់) និងប្រជែង ៣លើក (ស្លាប់ ២នាក់, របួសធ្ងន់ ១នាក់, របួសស្រាល១នាក់, មិនប្រកាន់ស្តាំ ១លើក ធ្ងន់១នាក់) ៕ដោយ៖តារា