រន្ធត់ណាស់ !ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលអោយ ស្លាប់ម្នាក់និងរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ ៖ ម៉ូតូ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹងបណ្តាល ឲ្យមានអ្នកស្លាប់ម្នាក់និងរបួសធ្ងន់ស្រាលចំនួន២នាក់ ចំណែក ម៉ូតូខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះបានកើតឡើងនៅ វេលាម៉ោង១០និង៤៤ នាទីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ ទល់មុខបុរីភពថ្មីថ្មី៣ ផ្លូវ១០៤ភូមិកណ្តាល សង្កាត់រលួស ខណ្ឌ ដង្កោ។

ជនរងគ្រោះមិនស្គាលទាន់ស្គាល់សពជនរងគ្រោះមិនទាន់ ស្គាល់អត្តសញ្ញាណនៅឡើយទេ ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានអោយដឹងថា មុន ពេលកើតហេតុ ពួកគាត់បានឃើញគេបានឃើញម៉ូតូហុងដា ឌ្រីម២គ្រឿង ដោយមួយសេរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ផ្លា កលេខ ភ្នំពេញ 1AJ 0169 និងមួយគ្រឿងទៀត សេរីឆ្នាំ ២០១៩ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IJ 7579 ដោយភាគី ទាំងសងខាង ជិះម៉ូតូធ្វើដំណើរតាមបណ្តោយផ្លូវ១០៤ក្នុងទិស ដៅបញ្ច្រាសគ្នា លុះមកដល់ចំនុចកើតហេតុក៏ស្រាប់តែ ជ្រុល
ទៅបុកគ្នាយ៉ាងពេញទំហឹងតែម្តងបណ្តាលអោយស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាលចំនួន២នាក់ ត្រូវបានដឹកបញ្ជូនយកទៅ សង្គ្រោះនៅមន្ទីពេទ្យផងដែរ ។
ចំណែកម៉ូតូទាំង២គ្រឿងរងការខូចខាងយ៉ាងដំណំ ។

...

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុបានធ្វើការទាក់ទងទៅខាងសមត្ថកិច្ចជំនាញ់ចរាចរណ៍ធ្វើការវាសវែងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ចំណែកសពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុរួមក៏ប្រគល់អោយរថយម្ដសាមុយដឹកទៅកម្កល់ទុលនៅវត្តសំបូរមាស រង់ចាំសាច់ញ្ញាតិទទួលយកធ្វើបុណ្យតាមប្រពៃណី ៕ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print