ខេត្តស្វាយរៀង: រដ្ឋបាលខេត្តស្វាយរៀងនិងរៀបចំរថយន្តក្រុង ចំនួន ១២គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដោយមិនយកប្រាក់ ដើម្បីជួយសម្រួល ដល់ការចំណាយរបស់បងប្អូន ក្នុងឱកាសធ្វើដំណើរត្រឡប់មកពីបណ្តារាជធានី ខេត្តទៅលេងស្រុកកំណើត ដើម្បីជួបជុំគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
សូមបញ្ជាក់ថា សេចក្តីជូនដំណឹង រដ្ឋបាលខេត្តស្វាយរៀង មានកិត្តិយស សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ជ្រាបថា រដ្ឋបាលខេត្តនឹងរៀបចំរថយន្តក្រុង ចំនួន ១២គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដោយមិនយកប្រាក់ ដើម្បីជួយសម្រួល ដល់ការចំណាយរបស់បងប្អូន ក្នុងឱកាសធ្វើដំណើរត្រឡប់មកពីបណ្តារាជធានី ខេត្តទៅលេងស្រុកកំណើត នៅតាមបណ្តាក្រុង ស្រុក នៃខេត្តស្វាយរៀង ដើម្បីជួបជុំគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ ដោយកំណត់យកទីតាំងសាខាកាកបាទ ក្រហមកម្ពុជាខេត្តស្វាយរៀង ជាចំណតសម្រាប់ចេញដំណើរទៅតាមគោលដៅ និងពេលវេលាដូចខាងក្រោម៖
គោលដៅខ្សែរត់ចំនួនរថយន្តពេលវេលា
១ក្រុងបាវិត
ក្រុងស្វាយរៀង-ប្រសូតិ-ជីកូ-បាវិត-ក្រុងស្វាយរៀង
០២គ្រឿងចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣រសៀល
២ ស្រុកស្វាយទាបក្រុងស្វាយរៀង-ស្វាយរំពារ-គគីរសោម-ព្រៃតាអី-ជីភូ-ប្រសូតិ-ក្រុងស្វាយរៀង០២គ្រឿងចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣រសៀល
m ស្រុកចន្ទ្រា
ក្រុងស្វាយរៀង-ប្រសូតិ-ជីភូ-ចន្ទ្រា-ក្រុងស្វាយរៀង០២គ្រឿង
ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣រសៀល
៤ស្រុកកំពង់រោទិ៍ក្រុងស្វាយរៀង-ប្រសូតិ-កំពង់រោទិ៍-ក្រុងស្វាយរៀង
០១គ្រឿងក្រុងស្វាយរៀង-បន្ទាយក្រាំង-កំពង់រោទិ៍-ក្រុងស្វាយរៀង
០១គ្រឿងចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣រសៀល
៥ស្រុករមាសហែក
ក្រុងស្វាយរៀង-កំពង់ចក កំពង់ត្រាច-ក្រុងស្វាយរៀង០២គ្រឿង
ក្រុងស្វាយរៀង-ដូនស-ចន្ត្រី កំពង់ត្រាច-ក្រុងស្វាយរៀង០២គ្រឿង។
ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣រសៀល
អាស្រ័យហេតុនេះ សូម បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាប និងចូលរួមធ្វើដំណើរតាម រថយន្តក្រុងរបស់រដ្ឋបាលខេត្ត ទៅលេងស្រុកកំណើតឱ្យបានគ្រប់ៗគ្នា និងសូមប្រកបដោយសុវត្ថិភាព ក្នុងការធ្វើដំណើរកម្សាន្តផ្សេងៗ ។