សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តើប្រជាពលរដ្ឋគួរជ្រើសរើសយកមួយណារវាងប្រជាធិបតេយ្យ និងបដិវត្តន៍ពណ៌?

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតី «សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាស មរតកតេជោ» នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការផ្លាស់ប្តូររាជរដ្ឋាភិបាលក្នុងរបបប្រជាធិបតេយ្យមាន៣ប្រភេទរួមមាន៖

-ទី១ ការធ្វើរដ្ឋប្រហារ ។
-ទី២ ការប្រមូលប្រជាជនមកធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាល ។
-ទី៣ ការបោះឆ្នោត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការជ្រើសរើសមេដឹកនាំគឺត្រូវធ្វើតាមការបោះឆ្នោតដែលតំណាងអោយប្រជាពលរដ្ឋទូទាំងប្រទេស ពេលនោះហើយគឺជាការស្ទង់មតិធំបំផុតរយៈពេល៥ឆ្នាំម្តងដែលប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោត១០០% ពោលគឺនេះជាការស្ទង់មតិពិតប្រាកដមិនមែនស្ទង់មតិតាមហ៊្វេសប៊ុកដែលប្រមូលគ្នារាប់ពាន់រាប់ម៉ឺននាក់ធ្វើបាតុកម្មផ្តួលរំលំរាជរដ្ឋាភិបាលនោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រជាពលរដ្ឋត្រូវអនុវត្តន៍សិទ្ធិតាមលទ្ធិប្រជាធិបតេយ្យដើម្បីជ្រើសរើសមេដឹកនាំទៅតាមគោលការណ៍ប្រជាធិបតេយ្យ ដែលរក្សាបាននូវស្ថិរភាព និងសន្តិភាពនៅក្នុងប្រទេសរបស់យើង ពោលគឺមានតែការបោះឆ្នោតតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យនោះទេ ដែលយើងអាចបន្តដំណើរទៅមុខតទៅទៀតរួមគ្នាកុំអោយវិលត្រឡប់ទៅក្នុងការបែកបាក់ឯកភាពជាតិ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋឱ្យអនុវត្តន៍សិទ្ធិតាមលទ្ធិប្រជាធិបតេយ្យក្នុងការជ្រើសរើសមេដឹកនាំ ដើម្បីរក្សាបានសុខសន្តិភាព និងស្ថេរភាព។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមិនបន្ទោសលោក សម រង្ស៊ី និងលោកស្រី មូរ សុខហួរ ចំពោះការរិះគន់សម្តេចរឿងដោះស្រាយបញ្ហាពន្ធជាមួយអាមេរិកនោះទេ ព្រោះពួកគាត់មិនធ្លាប់បានកាន់ការងារជានាយករដ្ឋមន្ត្រីសូម្បីមួយថ្ងៃ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា លោក សម រង្ស៊ី ជាអ្នកនយោបាយមានចរិតអន់ជាងអ្នកនយោបាយប្រឆាំងនៅកម្ពុជា ហើយគ្មានគុណធម៌វាយប្រហារមកលើគ្រួសារសម្តេច សូម្បីកំពុងកាន់ទុក្ខឪពុកធំទទួលមរណភាព។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ៩៧ភាគរយ មិនមែនជាអត្រាពន្ធដែលកម្ពុជាយកលើទំនិញអាមេរិក នាំចូលកម្ពុជានោះទេ។ ៩៧ភាគរយ ជាឱនភាពជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អនុលោមតាមច្បាប់របស់អង្គការពាណិជ្ជកម្ម កម្ពុជា យកពន្ធលើទំនិញពីគ្រប់ប្រទេសទាំងអស់មិនឱ្យលើសពី៣៥ភាគរយនោះឡើយ ពោលជាមធ្យមគឺប្រមាណ ២៩ភាគរយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ទំនិញដែលកម្ពុជានាំចូលទៅអាមេរិកបច្ចុប្បន្នបង់ពន្ធប្រមាណ ១១ភាគរយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា បានចាត់ឧបនាយករដ្ឋមន្ត្រីមួយរូប និងរដ្ឋមន្ត្រីមួយរូប ត្រៀមចរចាជាមួយអាមេរិក រឿងដំឡើងពន្ធលើទំនិញរបស់កម្ពុជា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រុមប្រឆាំងរបស់ខ្មែរដែលរស់នៅក្រៅប្រទេស ចម្លែកពីអ្នកប្រឆាំងនៅប្រទេសដទៃ។ អ្នកប្រឆាំងនៅប្រទេសដទៃ គេតែងរួមគ្នាដោះស្រាយបញ្ហារបស់ជាតិពេលមានបញ្ហា ចម្លែកអ្នកប្រឆាំងរបស់ខ្មែររស់នៅក្រៅប្រទេស វាយប្រហាររាជរដ្ឋាភិបាលជានិច្ច រាល់ពេលមានបញ្ហា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print