ឆ្នាំ២០២៤ វិស័យកសិកម្មរួមចំណែកប្រមាណ ១៦,៧% នៃផលិតផលសរុបក្នុងស្រុក ដែលគិតជាតម្លៃកើនដល់ជាង ៧,៨២ពាន់លានដុល្លារ

ចែករំលែក៖

ភ្នំពេញ÷ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានកត់សម្គាល់ថា វិស័យកសិកម្មកម្ពុជា បានសម្រេចបានលទ្ធផលគួរជាទីមោទនៈ និងបានប្រែក្លាយពីស្ថានភាពខ្វះស្បៀង មកជាការធានាបាននូវសន្តិសុខស្បៀងគ្រប់គ្រាន់ក្នុងប្រទេស និងការនាំ ចេញផលិតផល កសិកម្មរាប់លានតោនដែលរួមចំណែកយ៉ាងសំខាន់ ដល់ការធានាសន្តិសុខស្បៀងពិភពលោកថែមទៀតផង។

ថ្លែងក្នុងពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) និងកិច្ចសន្ទនារវាងតួអង្គក្នុងខ្សែច្រវាក់តម្លៃកសិកម្ម នៅសណ្ឋាគារសាងគ្រីឡា ភ្នំពេញ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ លោក រដ្ឋមន្ត្រីបានគូសរំលេចថា ក្នុងឆ្នាំ២០២៤ វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ១៦,៧% នៃផលិតផលសរុបក្នុងស្រុក គិតជាតម្លៃបច្ចុប្បន្ន ជាមួយនឹងតម្លៃបន្ថែមសរុប (Gross Value Added) កើនឡើងដល់ជាង ៧,៨២ពាន់លាន ដុល្លារ។ ក្នុងនោះ ការរួមចំណែករបស់អនុវិស័យដំណាំស្មើនឹង ៦១,៣%, អនុវិស័យផលិតកម្មសត្វ ១៥,៤%, អនុវិស័យជលផល ២០%, និងអនុវិស័យព្រៃឈើ ៣,៣%។ កម្ពុជាបាននាំចេញនូវផលិតផលដំណាំជាង ១២លានតោន ទៅកាន់ទិសដៅ ៩៥ប្រទេស គិតជាទឹកប្រាក់ប្រមាណ ៥,៣ពាន់លានដុល្លារអាមេរិក។

ក្នុងឱកាសដ៏វិសេសវិសាលនេះលោករដ្ឋមន្រ្តី​ បានលេីកឡេីងអំពីគោលនយោបាយវិស័យកសិកម្មក្នុងការធានាបាននូវសន្តិសុខស្បៀង​ ការទទួលបានប្រាក់ចំនេញសម្រាប់កសិករ​ ការលេីកកម្ពស់ជីវភាព និងមាននិរន្តរ ភាពសម្រាប់ធនធានកម្ពុជា​ ស្របតាមទស្សនទាន​«មានហូប​ មានបាន​ មានប្រេី​ និងមានរហូត​»។ លោករដ្ឋមន្រ្តី​ មានការរំពឹងខ្ពស់ពីការចូលរួមជា​ប្រព័ន្ធជីវភាពតួអង្គតែមួយ នឹងរួមចំណែកជំរុញសេដ្ឋកិច្ចកសិកម្មឱ្យរីកចំរេីន​ អភិវឌ្ឍន៍គ្រប់អនុវិស័យ។

...

ជជាថ្មីម្តងទៀតលោករដ្ឋមន្រ្តី​ បានថ្លែងអំណរគុណដល់អង្គការ (FAO) ដែលបានសហការជាដៃគូយ៉ាងស្អិតរមួត​ និងដៃគូអភិវឌ្ឍន៍នានា​ អង្គការពាក់ព័ន្ធទាំងអស់​ និងរាជរដ្ឋាភិបាលប្រទេសជាមិត្ត​ ដែលបានរៀបចំពិធីនេះឡេីងឱ្យចេញជារូបរាង​ និងត្រៀមកម្មវិធីធំនៅពេលខាងមុខ​ សំដៅបង្កេីនការវិនិយោគ​ អភិវឌ្ឍន៍ធុរកិច្ចកសិកម្ម​៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print