ប្រទះ​ឃើញ​យុវជន​ម្នាក់​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម នៅភូមិ​ត្រពាំង​ផ្លុ​ង​ទី​២ ឃុំ​ត្រពាំង​ផ្លុ​ង​ស្រុក​ពញាក្រែក​សង្ស័យឃាតកម្ម

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ​ ៖ អ្នកភូមិប្រទះ​ឃើញ​យុវជន​ម្នាក់​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅ​ចំណុច​ភូមិ​ត្រពាំង​ផ្លុ​ង​ទី​២ ឃុំ​ត្រពាំង​ផ្លុ​ង​ស្រុក​ពញាក្រែក​។ ជាមួយ​នោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំសហការ​ជាមួយ​មន្ត្រី​ជំនាញ​ចុះ​កោសល្យ​វិ​ច្ច័​យ​ទើប​ដឹង​ថា​ ជា​ករណី​ឃាតកម្ម គិត​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​៧​ខែមេ​សា នេះសមត្ថកិច្ច​នៅ​មិន​ទាន់​បំបែកសំណុំរឿង​ចាប់​ជនសង្ស័យ​ណា​ម្នាក់​បាន​នៅឡើយ​ទេ​។

សមត្ថកិច្ច​មូលដ្ឋានប្រាប់​ឲ្យ​ដឹង​ថា​ ករណី​ឃាតកម្ម មាន​ស្នាម​របួស​ត្រង់​ក្បាល​ផ្នែក​ខាងឆ្វេង​បណ្ដាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើតហេតុ​តែម្តង។ ក៊កម្លាំងនគរបាលនៃអធិការដ្ឋាននគ​បាល​ស្រុក​ពញាក្រែក សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ត្រពាំង​ផ្លុ​ង មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជនល្មើសទេ តែសង្ស័យមាន​គ្នា​ប្រហែល​៣​ទៅ​៤​នាក់​។ ចំពោះ​មូលហេតុ​នៃ​ការ​ស្លាប់​នេះ​គេ​មិន​ទាន់​ដឹង​ថា​តើ​បណ្ដាល​មក​ពី​អ្វី​ពិតប្រាកដ​។

សមត្ថកិច្ច​មូលដ្ឋាន​បន្ត​ឲ្យ​ដឹងទៀតថា ជន​រង​គ្រោះ ចំនួន​០១​នាក់​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ មាន​ស្នាម​របួស​ក្បាល​ផ្នែក​ខាងឆ្វេង ស្លៀកខោ​ខូ​ប៊​យ​ព​ណ័​ខៀវ​ពាក់អាវ​សាច់​ក្រណាត់​ដៃខ្លី​ផ្កា​ព​ណ៌ប្រផេះ​មានកំ​ពស់​១.៧០​ម​. សម្បុរ​ស្រអែម​។​

តាមប្រភពដដែលបានបន្តថា ​នៅ​ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០២៥ វេលា​ម៉ោង​ប្រហែល​០៦​និង៥០នាទីព្រឹក ប៉ុស្ដិ៍​រដ្ឋបាល​ត្រពាំង​ផ្លុ​ង​បាន​ទទួល ព​ត៌​មាន​ពី​លោក​មេ​ភូមិ​ត្រពាំង​ផ្លុ​ង​២ ថា​មាន​ពលរដ្ឋ​ប្រទះ​ឃើញ​សាកសព មនុស្ស​ប្រុស​១​នាក់ ស្លាប់​នៅ​លើ​ផ្លូវលំ​ក្រាល​គ្រួ​ល ក្រហម​ចំណុច​ស្ពាន​អន្លង់​ផ្លុ​ង​ស្ថិត​នៅ​ភូមិ​ត្រពាំង​ផ្លុ​ង​២ ឃុំ​ត្រពាំង​ផ្លុ​ង​ស្រុក​ពញាក្រែក​ ខេត្ត​ត្បូងឃ្មុំ​។

ក្រោយ​ពី​ទទួល​បាន​ព​ត៌​មាន ភ្លាម​កម្លាំង​នៃ​អធិការដ្ឋាន នគរបាល​ស្រុក​ពញាក្រែក សហការ​ជាមួយ​កម្លាំង​ជំនាញ ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​គ្រូពេទ្យ​ផ្នែក​កោសល្យ វិច័យ​នៃ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពញាក្រែក ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ស្រាវជ្រាវ ។

តាម​ប្រភព​ចុង​ក្រោយ​ឱ្យ​ដឹង​ថា​ អ្នក​រង​គ្រោះ​ដែល​ស្លាប់​នោះ​ឈ្មោះ​រៀម​ដា​វីត ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​បឹង​ក្រសាល ឃុំ​ស្នឹង ស្រុក​បាណ​ន់​ខេត្តបាត់ដំបង​ ត្រូវ​បាន​សាច់ញាតិ​មក​ទទួលយក​នៅ​យប់​ថ្ងៃ​ទី​៦​មេ​សា ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​។

...

ករណី​អំពើ​ឃាតកម្ម​នេះ​សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​ស្រាវ ជ្រាវ​ដើម្បី​វែកមុខ​ក្រុម​ឃាតករ​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ ៕​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print